ថ្ងៃនេះនៅលើគេហទំព័រវៀតណាមមួយ បានចុះផ្សាយនូវព័ត៌មានមួយស្តីពីយុវជនវ័យក្មេងម្នាក់ ពិតជាព្រហើនយ៉ាងខ្លាំងដោយហ៊ានធ្វើសកម្មភាពលួច កាច់សោរ.កម៉ូតូស៊េរីទំនើបនៅមុខហាងទំនិញមួយ នៅតាមដងផ្លូវនៅហាណូយ (ប្រទេសវៀតណាម) ក្នុងពេលដែលមានអ្នកដំណើរជាច្រើននាក់កំពុងធ្វើចរាចរពេញដងផ្លូវ។

/

រូបថតសកម្មភាពកាច់សោរ.កម៉ូតូ ថតពីកាមេរ៉ាសុវត្ថិភាព

បើតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពយើងឃើញថា ចោរម្នាក់នេះពិតជាថ្លើមធំពាសមេឃមែន ដោយវាបានដើរឆ្លងផ្លូវតម្រង់មកម៉ូតូដែលចង់លួច ហើយធ្វើសកម្មភាពកាច់សោរ.កម៉ូតូយ៉ាងព្រហើន ដោយមិនមានងាកមើលឆ្វេងស្តាំខ្លបខ្លាចអ្វីទាំងអស់។ ប៉ុន្តែបំណងរបស់វាមិនបានសំរេចឡើយដោយសារម្ចាស់ម៉ូតូឃើញទាន់ ក្រោយពីការព្យាយាមកាច់សោរ.កបន្តិចមក។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !

ដោយ៖ សិលាវីដេអូ៖ youtube