កូរ៉េខាងជើង៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុង Pyongyang កំពុងតែត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ បន្ទាប់ពីទឹកជំនន់ បានជន់លិចទីក្រុងមួយចំនួនក្នុងប្រទេសកូរ៉េខាងជើង។
យោងតាមបណ្តាញសារពត៌មាន រដ្ឋកូរ៉េខាងជើង បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១៩នាក់ បានស្លាប់ និងរាប់ម៉ឹននាក់ទៀត ត្រូវជម្លៀសចេញពីលំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York អៈអាងថា រដ្ឋាភិបាលកូរ៉េខាងជើង បានអំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ ដូចជា អាហារ ទឹកស្អាត ប្រេង និងសម្ភារមួយចំនួនទៀត ដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានទឹកជំនន់នៅក្នុងប្រទេស។
ជំនួយមួយចំនួនរបស់អង្គការអន្តរជាតិ បានដឹកជញ្ជូនទៅដល់កូរ៉េខាងជើងហើយ ដូចជា ស្បៀងអាហារ និងសម្ភារ ជាច្រើនទៀត កាលពីថ្ងៃអង្គារ ដែលមានទឹកប្រាក់ប្រមាណជា៣០០,០០០ ដុល្លារ សំរាប់ជួយជនរងគ្រោះ ដោយទឹកជំនន់៕




ដោយ៖ វណ្ណៈប្រភព៖ bbc