តារាចម្រៀង Pop អាមេរិក នាង Ke$ha កំពុងតែរៀបចំក្នុងការប្ដឹងអ្នកគ្រប់គ្រងចាស់របស់នាងទាមទារប្រាក់ ១៤ លានដុល្លាអាមេរិក ក្រោមការបរិហារនាងថាជា Trash-Pop Goddess។
Dr. Luke អ្នកគ្រប់គ្រងទូទៅរបស់នាង បានរួមគ្នាចេញបទចម្រៀងជាច្រើនក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយតែយ៉ាងណាក៏មិនសូវជាជោកជ័យណាស់ណានោះទេ។ រហូតមកដល់ពេលប៉ុន្មានខែមុននេះនាងបាន សម្រេចចិត្តឈប់សហការណ៍ជាមួយ Luke ដោយសារតែការធ្វើទំនាក់ទំនងរបស់ Luke និងម្ចាស់កម្មវិធីមិនល្អ បណ្ដាលអោយនាងក្លាយជាអ្នកចម្រៀងម្នាក់ដែលមិនសូវជាត្រូវប៉ាន់។ក្រោយមក Luke ក៏បានបង្កបញ្ហាដោយបាននិយាយថានាង Ke$ha គឺជាអ្នកចម្រៀងសម្រាមដែលគ្មាននរណាចង់ស្ដាប់បទចម្រៀងរបស់នាងនោះទេ ហើយមកដល់ពេលនេះនាង Ke$ha កំពុងតែរៀបចំពាក្យប្ដឹងនឹងពាក្យមើលងាយមើលថោកនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator