រថយន្តម៉ាក Ford Fiesta ម៉ូដែលឆ្នាំ ២០១១-២០១៣ ត្រូវបានក្រុមហ៊ុនប្រមូលទិញមកវិញដោយសារតែ បញ្ហាពោងការពារសុវត្ថិភាព ក្នុងរថយន្ត។    ការប្រមូលទិញត្រូវធ្វើឡើងនូវរថយន្តចំនួនច្រើនជាង ១៥៤ ០០០ គ្រឿង។

width=441

យោងតាមរបាយការណ៍របស់ រដ្ឋបាលជាតិគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់បានឲ្យដឹងថា  ពោងសុវត្ថិភាពដែលនៅចំហាងអ្នកអង្គុយក្រោយមិនបំប៉ោងឡើយ នៅពេលមានគ្រោះថ្នាក់កើតឡើង ក្នុងករណីគ្មានអ្នកអង្គុយពីខាងមុខ។ នោះជាការរចនារបស់ក្រុមហ៊ុន ដែលពុំត្រឹមត្រូវតាមបទដ្ឋានជាតិ។

ក្រុមហ៊ុន   Ford  បាននិយាយថាខ្លួននឹងធ្វើការកែតំរូវករណីនេះឲ្យមានប្រសិទ្ធិភាពត្រឹមត្រូវ ឡើងវិញ៕

ដោយ៖ រិនដូ

ប្រភព៖ autoweek