ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវ នគរបាលស្រុក ព្រះនេតព្រះ ចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព កាប់ លើម្តាយមីង របួសសុះសាច់ធ្ងន់ធ្ងរ និងក្មួយប្រុស អាយុមួយខួប បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម កាល ពីព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៦ នៅភូមិគោកលុន ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យមានឈ្មោះ មិល ឆេង ភេទប្រុស អាយុ២៨ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ច្រឹប សាន្ត ភេទស្រី អាយុ៥៤ឆ្នាំ ជាមីងរបស់ជនសង្ស័យ និងឈ្មោះ ណាង យូកូ ភេទប្រុស អាយុ១ ខួប ជាក្មួយ ពួកគេទាំង៣នាក់ សព្វថ្ងៃរស់នៅភូមិឃុំកើត ហេតុខាងលើ ។

លោក កែវ ប៊ុនយឿន អធិការនគរបាល ស្រុកព្រះនេតព្រះ បានឲ្យដឹងនៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ នេះថា មុនពេលកើតហេតុជន ដៃដល់ឈ្មោះ មិល ឆេង បានកាន់កាំបិតតាំង តោមួយកាប់នេះកាប់នោះ រួចបានកាប់កុមាររងគ្រោះ ណាង យូកូ ជាច្រើនកាំបិតបណ្តាលឲ្យ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ឃើញដូច្នោះ ស្រ្តីឈ្មោះ ច្រឹប សាន្ត ត្រូវជាម្តាយមីងបានរត់ទៅឃាត់ ស្រាប់តែត្រូវជនសង្ស័យ កាប់ជាច្រើនកាំបិត បណ្តាលឲ្យរបួសសុះសាច់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យ ឃើញហេតុការណ៍ រន្ធត់នេះជនសង្ស័យភ័យក៏បានយក កាប់លើខ្លួនឯងជាច្រើនកាំបិត។

លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលក៏បានចុះ អន្តរាគន៍ចំណុច កើតហេតុ រួចឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។ ខណះនោះមានមតិមួយ ចំនួននិយាយថា ជនសង្ស័យ មិល ឆេង មានជម្ងឺវិកលចរឹត បើទោះបីជាបែបណា ក៏ដោយពេល នេះសមត្ថកិច្ចកំពុងមាន ចំណាត់ការលើករណីនេះ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល