អាមេរិក៖ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ រដ្ឋកាលីហ្វូញ៉ា បានបង្ហាញនូវសត្វចម្លែកម៉្យាង ដែលមានឈ្មោះថា សត្វកំពីងដូង។

width=456

សត្វកំពីងដូងនេះ គឺមានច្រមុះវែងដែលរីកដូចផ្កា និងមានព្រុយដល់ទៅ ២២។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបង្ហាញថា សត្វនេះភាគច្រើន គឺត្រូវបានគេរកឃើញ នៅក្នុងតំបន់ព្រៃជ្រៅ ហើយងងឹត ជាពិសេស គឺក្នុងតំបន់អាមេរិកខាងជើងតែម្ដង។

width=458

លោក Diana Bautista ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ កាលីហ្វូញ៉ា បានអោយដឹងថា ទោះបីជាសត្វទាំងនេះ រស់នៅក្នុងព្រៃជ្រៅក៏ដោយ ក៏យើងនឹងខិតខំប្រឹងប្រែង អភិរក្សវា អោយបានគង់វង្សផងដែរ។ ណាមួយ វាជាសត្វដែលកម្រជួបប្រទះទៀតផង៕

ដោយ៖ វត្ដីប្រភព៖ dailymail