Araya Alberta Hargate (Chompoo) គឺជាតារាសម្តែង ដែលមានសម្រស់ស្រស់ស្អាត សិចស៊ីលំដាប់កំពូល នៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ននេះ។ កើតនៅឆ្នាំ ១៩៨១ ជាកូនកាត់ពីរសាសន៍ថៃ អង់គ្លេស, នៅឆ្នាំនេះ Chompoo មានអាយុ ៣២ឆ្នាំហើយ ប៉ុន្តែនាងត្រូវបានទស្សនិកជន ផ្តល់រហស្សនាមថាជា ទេវតាគ្មានអាយុ របស់ប្រទេសថៃ ជាមួយនឹងសម្រស់នៅតែក្មេងវ័យ ស្រស់ស្អាត មិនចាស់របស់នាង។
គេហទំព័រ Baidu និង 163 របស់ចិន បានកោតសរសើរយ៉ាងខ្លាំង ចំពោះភាពស្រស់ស្អាតក្មេងជាងវ័យ របស់ស្រីស្អាតម្នាក់នេះ: “នាងពិតជាអាយុ ៣២ មែនហ៎? ពិតជានៅក្មេងវ័យ កម្របានជួប។ សម្រស់មុខមាត់របស់នាង ដូចមនុស្សស្រីអាយុ ២០ ឬ ២១ឆ្នាំអញ្ចឹង”, “Chompoo ចាប់ផ្តើមចូលសិល្បៈចាប់ពីឆ្នាំ ១៩៩៨ ហើយមកដល់ពេលនេះ បាន ១៥ឆ្នាំ ហើយ ប៉ុន្តែនាងនៅតែ ក្មេងដូចកាលចូលសិល្បៈ ជាលើកដំបូង។ ពិជាមិនគួរឲ្យជឿ ថានាងបានមានអាយុ ៣២ ឆ្នាំទៅហើយ នោះ... ។
Araya Alberta Hargate មានឈ្មោះល្បីល្បាញជាមួយនឹងបណ្តារឿងភាពយន្តដូចជា Wiwa Wah Woon (២០១១), Mia Taeng (២០១១), Tom Yum Rum Shing (២០១២), Noom Ban Rai Kub Wan Ja Hai So (២០១២)…ក្រៅពីតួនាទីជាអ្នកសម្តែង Chompoo ក៏ជាតារាបង្ហាញម៉ូត ផ្សាយពាណិជ្ជកម្មល្បីឈ្មោះម្នាក់ដែរ នៅប្រទេសថៃ៕







ដោយ៖ សិលាប្រភព៖ K14