ថ្មីៗនេះ បុរសម្នាក់អាយុ 49ឆ្នាំ នៅភាគខាងត្បូងប្រទេសបារាំង បានបង្កឲ្យមានរឿងដ៏រន្ធត់មួយ ដោយបានបាញ់រះទៅលើផ្ទះអ្នកជិតខាង ដោយសារតែទ្រាំមិនបាននឹងសម្លេងអ៊ូអរ(សម្លេងរំខាន)។ ហេតុការណ៍ផ្ទុះអាវុធនេះ បានធ្វើឲ្យមនុស្សពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានរងរបួស។
ប្រភពបានឲ្យដឹងថា អ្នកជិតខាងនៃបុរសបង្កហេតុនោះ បានបើកសម្លេងតន្រ្តីខ្លាំងៗនៅក្នុងពិធីជប់លៀងរបស់ខ្លួន ហើយបុរសម្នាក់នោះក៏បានដើរទៅសំណូមពរឲ្យបន្ថយសម្លេងបន្តិច។ ប៉ុន្តែអ្នកជិតខាងនោះមិនធ្វើតាមឡើយ។ តាមប៉ូលិសបានឲ្យដឹងថា ប្រហែលជាម៉ោង 2ភ្លឺ ថ្ងៃទី1/12 បុរសម្នាក់បានបាញ់រះសំដៅទៅលើហ្វូងមនុស្សដែលកំពុងនៅក្នុងពិធីជប់លៀងផ្ទះអ្នកជិតខាងរបស់ខ្លួន។  ក្នុងពេលដែលមនុស្សមួយចំនួនរត់ចែកជើងគ្នា ជនបង្កហេតុបានដេញតាម និងបាញ់បន្ថែម។ នៅក្នុងចំណោមមនុស្ស 4នាក់ដែលបានរងរបួស គឺមានបុរស 2នាក់បានស្លាប់ ដែលម្នាក់អាយុ 42 ឆ្នាំ និងម្នាក់ទៀតអាយុ 36 ឆ្នាំ៕
/
រូបភាពសិប្បនិម្មិត
ដោយ៖ សិលាប្រភព៖ K14