ប្លែកៗ ៖ បើយោងតាមប្រភពសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា កម្មវិធីប្រកួតកីឡាបាល់ទាត់មួយត្រូវបានអុកឡុក ដោយបុរសអាក្រាតកាយមិនស្គាល់អត្តសញ្ញាណម្នាក់។

គួររំឮកផងដែរថា បុរសអាក្រាតកាយរូបនោះ មិនដឹងចេញពីទីណាមកទេ តែស្រាប់តែឃើញរត់កាត់ទីលានបាល់ទាត់ ក្នុងអំឡុងកម្មវិធីប្រកួតកីឡាមួយនេះស្តិតនៅក្នុងវិទ្យាល័យ Seminole នារដ្ឋ Florida សហរដ្ឋអាមេរិក ខណៈពេលដែលគេមានតែរបាំងមុខបុរសពីងពាងតែប៉ុណ្ណោះ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារប៉ូលីសផងដែរ ដោយធ្វើការតាមដេញចាប់រូបគេ តែអ្វីដែលធ្វើអោយមានមន្ទិលសង្ស័យ ក៏ដូចជាកើតនូវក្តីចម្ងល់នោះគឺថាបែរជាមានរថយន្តមួយគ្រឿងមកចាំទទួលគេទៅវិញ ។ លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ បុរសពីងពាងអាក្រាតកាយរូបនេះ មិនទាន់បានស្គាល់នូវអត្តសញ្ញាណនៅឡើយទេ ដោយករណីមួយនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមតាមដានទស្សនានូវវីដេអូខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Spy