ខេត្តកំពត មានបរិយាកាសស្ងប់ស្ងាត់ និងទាក់ទាញ ជាទីក្រុងតូចដែលងាយស្រួលនឹងចូលចិត្ត ទេសចរជាច្រើនដែលស្នាក់នៅក្នុងខេត្តនេះសម្រាកតាមមាត់ស្ទឹង ដែលគេអាចហែលទឹកដែលពោរពេញដោយភាពត្រជាក់ ឬអាចជិះទូកលេងក្នុងស្ទឹង។ តំបន់មួយដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះ គឺ ទឹកឈូរ។

កាត់តាមដងស្ទឹងដ៏ធំមួយនៅក្រុងកំពត និងបត់ស្តាំតាមផ្លូវមួយដែលមានចម្ងាយ៧គីឡូម៉ែត្រ លោកអ្នកនឹងប្រទះភ្នែកឃើញផ្លូវទឹកមួយគួរជាទីចាប់ចិត្តដិតអារម្មណ៍ ជាខ្លាំង ទីនោះត្រូវបានគេស្គាល់ថារមណីយដ្ឋានទឹកឈូ។

ខ្ញុំពិតជាចូលចិត្ដមកកាន់ទឹកឈូរនេះខ្លាំងណាស់ ព្រោះរមណីយដ្ឋានទឹកឈូនេះ មានទឹកដ៏សែនត្រជាក់ និងថ្លាដូចកញ្ចក់ គួរជាទីកំសាន្ដ ហើយវាធ្វើអោយខ្ញុំបានស្រស់ថ្លា បាត់បង់អស់ភាពនឿយហត់ទាំងឡាយ ។

នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង មានតម្លៃសមរម្យ ដោយមានលក់ចាប់ពីផ្លែឈើ រហូតដល់មាន់ខ្វៃ និងត្រីអណ្តែងអាំង។ល។
ដោយ ៖ សូរីយ៉ាប្រភព ៖ tourismcambodia