ដូចអ្វីដែលលោកប្រធាន Samsung Mobile បានសន្យា, Samsung ទើបតែធ្វើការបង្ហាញជាផ្លូវការ ស្មាតហ្វូនដែលបង្រួមតូចពី Galaxy S3 មានឈ្មោះថា Galaxy S3 Mini នៅអាឡឺម៉ង់ដោយមានអេក្រង់ 4។ ការរចនាម៉ូដទាំងអស់គឺដូចនឹងS III Version ធំគ្រាន់តែតូចជាងប៉ុណ្ណោះ ហើយសំរាប់រូបសណ្ឋានវិញ ក៏បន្ថយនៅទាបជាង S III ធំដែរ។

Galaxy S3 Mini នៅតែ Support NFC រឺ Bluetooth ប៉ុន្តែខ្វះ LTE ល្បឿនលឿន។ មេម៉ូរីខាងក្នុងរបស់ស្មាតហ្វូននេះគឺ 8GB រឺ 16GB តែអ្នកប្រើប្រាស់អាចដំឡើងមេម៉ូរីក្រៅបានតាមរយះកាត microSD។ Samsung នៅមិនទាន់បង្ហាញប្រាប់ពួកយើងពីតំលៃលក់ ក៏ដូចជាពេលវេលាដាក់លក់នៃ Galaxy S3 Mini នៅឡើយទេ។ ទន្ទឹមនឹងនោះរូបភាពពិតប្រាកដ បានបង្ហាញឲ្យឃើញតែពណ៌សមួយប៉ុណ្ណោះដូច្នេះយើងនៅមិនទាន់ដឹង Galaxy S III Mini មានប៉ុន្មានពណ៌សំរាប់ជ្រើសរើសនោះទេ។

/

រូបភាពពិតប្រាកដ Samsung Galaxy S III mini ពណ៌ស

ព៍ត៌មានបន្ថែមនៃ Galaxy S III Mini ៖

> អេក្រង់ Super AMOLED 4 800 x 480 pixel> CPU Dual Core ល្បឿន 1Ghz> RAM 1GB> ដំឡើងជាស្រេច Android 4.1, interface TouchWiz> Camera ក្រោយ 5MP អំពូល LED, camera មុខ VGA> អាចភ្ជាប់ WiFi, Bluetooth 4.0, NFC> GPS/GLONASS> ថ្ម 1500mAh> មេម៉ូរីក្នុង 8GB/16GB> រន្ធថែមមេម៉ូរីក្រៅប្រភេទ microSD> ទម្ងន់ 111g

/

/

/

/

ដោយ៖ សិលាប្រភព៖ tte