កញ្ញា ផន នីដា ហៅស្រីខួច ជា Super Girl CTN កាលពីឆ្នាំ ២០០៧ ទោះបីជាមកដល់ពេលនេះមិនសូវជាមានមនុស្សស្គាល់នាងច្រើនក្ដីក៏នាងនៅតែជាតារាមួយរូបដែលមានប្រិយមិត្តជាគាំទ្រច្រើនគួរសមជាពិសេសគឺពីសំណាក់យុវវ័យតែម្ដង។/កញ្ញា ផន នីដា មានឈ្មោះដើមគឺ ផន ស្រីខូច កើតថ្ងៃទី ១២ មិនា ឆ្នាំ ១៩៩០ ស្រុកកំណើតគឺនៅសង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ ឪពុកឈ្មោះ ផន សុខុម ម្ដាយឈ្មោះ ត្រុក ណាវី នាងមានបងប្អូន ៣ នាក់ ក្នុងនោះមាន ប្រុស ម្នាក់ ហើយនាងគឺជាកូនច្បងក្នុងគ្រួសារ។ នាងបានចេញមុខក្នុងវិស័យសិល្បះក្នុងការប្រគួតប្រជែងកម្មវិធី CTN Super Boy and Girl ឆ្នាំ ២០០៧ ដែលពេលនោះនាងមានអាយុ ១៧ ឆ្នាំដែលក្នុងកម្មវិធីនោះនាងត្រូវបានជ្រើសជា Super Girl ប្រចាំឆ្នាំហើយត្រូវបានផលិតកម្ម Rock ជួលអោយច្រៀង។/បទចម្រៀងដំបូងរបស់នាងមានចំណងជើងថា ជីវិតអ្នកម្ដាយ ដែលបទចម្រៀងនេះក៏ជាបទចម្រៀងសម្រាប់រឿងភាគទូរទស្សន៍របស់ CTN ផងដែរ។ នាងក៏ជាតារាម្នាក់ក្នុងចំនោមតារាដែលបង្ហាញមុខក្នុងការចេញ VCD លើកដំបូងរបស់ផលិតកម្ម Rock ផងដែរ។/នីដា មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងនោះទេ នាងក៏មានទឹកដៃក្នុងការសម្ដែង និងដើរម៉ូដផងដែរ។ តារាវ័យ ២២ ឆ្នាំរូបនេះកំពុងតែបន្តការងារសិល្បះជាមួយផលិតកម្មផ្សេងៗ ទោះបីជាផលិតកម្ម Rock ហាក់ដូចជាស្ងាត់បាត់សូន្យឈឹងក្ដី៕

/

ដោយ៖ ម៉ូកា