ស្ទើរតែមិនគួរអោយជឿ  ៖  ប្រជាពលរដ្ឋរស់នៅក្រុងជាប់មាត់សមុទ្រ Torquay ប្រទេសអង់គ្លេស មិនបានប្រកាសអាសន្នថាមានហានិភ័យអ្វីនោះទេ ខណៈពេលសត្វអាពីងយក្សទំហំប៉ុនបាតដៃ បានបាត់ខ្លួននៅក្នុងក្រុងមួយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស មេត្រូ ។

width=442

ជាការពិត បើយោងតាមសម្តីលោកស្រី Landlady Sonia McGrath ដែលជាពលរដ្ឋរស់នៅក្នុងតំបន់នេះ បានអះអាងអោយដឹងថា លោកស្រីពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលឃើញអាពីងដ៏ធំមួយក្បាល នៅឯសួនច្បារក្រោយផ្ទះ ​ ដំបូងលោកស្រីគិតថាវាគឺជាសត្វកណ្តុរ តែបន្ទាប់ពីមើលអោយជាក់ហើយនោះ ទើបលោកស្រីបានដឹងថា  វាគឺជាអ្វីអោយពិតប្រាកដ។ ដោយមានភាពភ្ញាក់ផ្អើល ក៏ដូចជា ស្រឡាំងកាំងហើយនោះ លោកស្រីក៏បានរត់ចូលត្រឡប់ទៅក្នុងផ្ទះវិញ មិនខ្ចីងាកត្រឡប់ក្រោយ រំពេចនោះ អាពីងមានទំហំដ៏ធំមួយក្បាលនេះ ក៏រត់ភៀសខ្លួនចេញបាត់។

ជាសំណាងល្អ    បើទោះជាមានការបាត់ខ្លួន  ពីសំណាក់អាពីងដ៏ធំមួយក្បាលនេះក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងមួយនេះ  ពិតជាមិនចាំបាច់មានការព្រួយបារម្ភអ្វីនោះទេ ក៏ព្រោះតែសត្វមួយប្រភេទនេះ     មិនត្រូវបានចាត់ចូលជាពពួកសត្វមានពិសនោះទេ នេះបើតាមការបញ្ជាក់អោយដឹងពីសួនសត្វ Paignton Zoo ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ ចោរអស់លក្ខណ៍ ត្រូវជើងរន្ទះ ខ្ទាតចេញតាមបង្អួច- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា- កំពូលអ្នកចម្បាំងឆ្លាម នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)

ដោយ ៖ ពិសិដ្ឋប្រភព ៖ មេត្រូ