នៅឯសាធារណរដ្ឋCzech ទើបត្រូវបានចោរលួចដែកស្ពានដែលឆ្លងកាត់ផ្លូវដែកអស់ចំនួន១០តោន ដែលស្ពាននេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩០១មកម៉្លេះ។

width=450

សកម្មភាពដ៏កម្រនេះ បានកើតឡើងនៅទីក្រុងSokolovភាគខាងត្បូងសាធារណរដ្ឋCzech។ ពួកដែលមានគំនិតអាក្រក់បានក្លែងបន្លំឯកសារស្តីពីការជួសជុលស្ពាន​ ហើយបានប្រើដងស្ទួចរុះរើយកដែកស្ពាន។ក្រៅពីនេះ ពួកចោរថែមទាំងបានលួចផ្លូវដែករថភ្លើងប្រវែង២០០ម៉ែត្រ និងសំភារៈរបស់ជាងសំណង់ទាំងអស់ផងដែរ។

ក្នុងដំណើរការការដ្ឋានជួសជុល នេះក៏មានការចូលរួមតាមដានរបស់ប៉ូលីសផងដែរ។ ក្នុងករណីនេះក្រុមចោរអាចរកបានប្រាក់ប្រហែល៦.០០០ដុល្លារ។

តាមការសន្និដ្ឋានរបស់អ្នកជំនាញ ការខូចខាតនេះគឺអាចប្រហែលដល់ទៅរាប់រយពាន់ដុល្លារឯណោះ។នេះមិនមែនជាលើកដំបូងនៅសាធារណរដ្ឋCzechដែលមានរឿងចោរលួចដែកស្ពាននោះទេ។ កាលពីឆ្នាំ២០០៨ ក៏មានពីរករណីប្រហាក់ប្រហែលនេះកើតឡើងផងដែរ៕