អន្តរជាតិ ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងថា  ស្រ្តីវ័យចំណាស់ ៤ នាក់ ដែលមានអាយុចន្លោះពី ៨៤ ទៅ ៩៧ ឆ្នាំបានបំបែកឯតទគ្គកម្មពិភពលោក ដោយបានធ្វើការហែលទឹកបណ្តាក់គ្នា ។

លើសពីនេះទៅទៀត  បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា  ស្រ្តីទាំងអស់នេះ ជាជនជាតិអូស្រ្តាលី ហើយក៏ត្រូវបានរដ្ឋាភិបាលរបស់ខ្លួន ធ្វើការស្វាគមន៍យ៉ាងមុតមាំផងដែរ បន្ទាប់ពីពួកគាត់ទាំងអស់ទទួលបាននូវសម្តទ្ធផលស្នាដៃថ្មីមួយនេះ។

width=488

គួររំឮកផងដែរថា ស្រ្តីវ័យចំណាស់ ៤ រូបនោះមានឈ្មោះថា Hazel Gillbee វ័យ ៨៤ ឆ្នាំ , Clarise Artis វ័យ ៩៧ ឆ្នាំ​ , Trudy Bullivant វ័យ ៩០ ឆ្នាំ នឹង Nancy Ayres វ័យ​ ៨៩ ឆ្នាំ  បានពួតដៃគ្នាក្នុងការបំបែកឯតទគ្គកម្មពិភពលោក ដោយធ្វើការហែលទឹកបណ្តាក់គ្នា នៅក្នុងទីក្រុង Melbourne នាប្រទេសអូស្រ្តាលី។

គួរបញ្ជាក់ ផងដែរថា ពួកគាត់ទទួលបានភាពជោគជ័យមួយនេះ    បន្ទាប់ពីធ្វើបាន  សំរេចនូវការហែលទឹកបណ្តាក់គ្នា ដែលមានប្រវែង ៥០ ម៉ែត្រ ដោយចំណាយពេលត្រឹមតែ ៥ នាទី នឹង ៤៥ វិនាទីតែប៉ុណ្ណោះ ។ លុះក្រោយមក បន្ទាប់ពីទទួលបាននូវភាពជោគជ័យមួយនេះ រដ្ឋាភិបាលរ​បស់ប្រទេសនេះ  ដែលមានលោក  Alex  Chernov  បានទទួលស្វាគមន៍ ពួកគាត់ដោយក្តីសោមនស្ស តាមរយៈការធ្វើពិធីជប់លៀងមួយជូនពួកគាត់៕

ដោយ ៖ ពិសីប្រភព ៖ digitalspy