ប្លែកៗ៖ ទោះបីជាពិភពលោក   មានការវិវត្ដន៍លឿនយ៉ាងណាក៏ដោយ  ក៏ពពួកសត្វ ដែលកើតមានលើផែនដី នៅតែលេចរូបរាងខុសៗគ្នា និងប្លែកៗផងដែរ។

width=452

ជាក់ស្ដែងដូចជាសត្វក្ដាម  (Crab lice) ដែលមានពណ៌ស្វាយ  និងមានរូបរាងដូចសត្វចៃនេះជាដើម។ សត្វមានរូបរាងចម្លែកនេះ ត្រូវក្រុមអ្នកវិទ្យាសាស្រ្ដ រកឃើញនៅក្នុងបាតសមុទ្រដ៏ជ្រៅ នៃប្រទេសហូឡង់។លោក Jamie Gallagher អ្នកស្រាវជា្រវ ដ៏ឆ្នើមមួយរូប បាននិយាយថា រយៈពេលជិត ៤០ឆ្នាំហើយ ដែលគាត់ មិនដែលបានឃើញសត្វ ដែលមានលក្ខណៈប្លែកបែបនេះទេ។

width=452

លោក Jamie បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងខិតខំប្រឹងប្រែងធ្វើការជាមួយនឹងអ្វីដែលប្លែក និងថ្មីៗ ដែលតែងតែកើតមាននៅលើផែនដីយើងនេះ។  មួយវិញទៀត យើងត្រូវតែខំប្រឹងអភិរក្សសត្វ  ដែលមានរូបរាងប្លែកៗ  សម្រាប់មនុស្សជំនាន់ក្រោយ បានឃើញ និងសិក្សាស្រាវជា្រវបន្ដ៕

ដោយ៖ រដ្ឋាប្រភព៖ newsday