ថ្មីៗនេះ Miley Cyrus ត្រូវបានអញ្ជើញទៅធ្វើជាតារាម៉ូដែល សំរាប់ទស្សនាវដ្ដី V ដែលត្រៀមចេញផ្សាយនៅថ្ងៃទី ៩ ខែ ឧសភាខាងមុខនេះ ហើយក្នុងការថតរូបនេះ នាងក៏បានផ្តល់បទសំភាសន៍ ទាក់ទងនឹង Album ថ្មីរបស់នាង និង រឿងរ៉ាវទាក់ទងជីវិតស្នេហាផងដែរ ។
ក្នុងរូបថតគេឃើញ Miley Cyrus ចំហល្វែងលើជាមួយនិងសំលៀកបំពាក់ បែបឆ្នាស់ឆ្នើមស៊ិចស៊ីផងដែរ ។ Miley និយាយថាពាក្យចចាមអារ៉ាមដែលនិយាយថា នាងនិងគូដណ្តឹង Liam បានបែកគ្នាសុទ្ធតែជាពាក្យកុហក ។ នាងប្រាប់ថា ពួកគេទាំង ២ នាក់រវល់រៀងៗខ្លួនសឹងតែគ្មានពេលនៅផ្ទះ ឬ ទៅណាមកណាជាមួយគ្នាឡើយ សូម្បីតែអាហារពេលព្រឹកក៏ពេលនេះពួកគេមិនសូវបានជុំគ្នាដែរ តែពួកគេនៅស្រឡាញ់គ្នាហើយនឹងមិនបែកគ្នាទេ ៕






ដោយ ៖ លីលីប្រភព ៖ k14