បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានអោយដឹងថា មានការប្រកួតប្រជែងមួយដ៏ស្វិតស្វាញ និងវេទនាបំផុតប្រចាំឆ្នាំនេះ ដែលអោយឈ្មោះថា Tough Mudder 2012 ស្របពេលដែលវាត្រូវបានគេប្រារព្ធធ្វើឡើងនៅឯ Mt Snow ក្នុងរដ្ឋ West Dover, Vermont សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ កក្កដា ២០១២ កន្លងផុតទៅថ្មីៗនេះ។
ទិដ្ឋភាពរួម ខណៈពេលឆ្លងកាត់វិញ្ញាសារ វារលូនកាត់វាលភក់ ក្រោមលួសអគ្គិសនី
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងមួយនេះ គឺត្រូវតំរូវអោយអ្នកដែលបានចូលរួមទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ ក៏ដោយសារតែ នៅក្នុងអំឡុងពេលប្រកួតអាចនិងជួបវិញ្ញាសាលំបាកៗជាច្រើន ដែលវាស្រដៀងទៅនឹងការហ្វឹកហាត់ពលទាហានដូច្នោះដែរ ។
ទិដ្ឋភាពបេក្ខភាពឆ្លង កាត់នូវវិញ្ញាសារ សមុទ្រទឹកកក ដែលមើលទៅគូរអោយវេទនា
លើសពីនេះទៅទៀត បើនិយាយពីចម្ងាយវិញ វិញ្ញាសារទាំងអស់សរុបជារួមមានចម្ងាយដល់ទៅ១៤ គីឡូម៉ែត្រ ដែលនិងអាចជួបឧបសគ្គ ដ៏លំបាក និងវេទនាផងដែរ។ បើនិយាយពីឧបសគ្គទាំងនោះវិញមានដូចជា ៖ ការវារលូនកាត់វាលភក់ ក្រោមលួសអគ្គិសនី , ការឆ្លងអោយផុតនូវសមុទ្រទឹកកក , តោងខ្សែពួរឆ្លងកាត់ទឹក និង ការឆ្លងវាលអគ្គីជាដើម៕
វិញ្ញាសារ តោងខ្សែពួរឆ្លងកាត់ទឹក
វិញ្ញាសារ មួយក្នុងចំណោមវិញ្ញាសារផ្សេងទៀត ការឆ្លងវាលអគ្គី
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily