ក្តីស្រឡាញ់ឬក៏ សេចក្តីស្នេហារវាងបុរសនិងស្រី្តពេលខ្លះក៏មិនចាំបាច់សម្តែងឡើងតាមរយៈពាក្យសម្តីក៏អាចបញ្ជាក់ថា តើគេស្រឡាញ់អ្នកនិងពេញចិត្តអ្នកប៉ុណ្ណាដែរដោយយើងអាចសង្កេតតាមរយៈកាយវិការ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។តើមានសញាណាខ្លះ ដែលអាចបញ្ជាក់បានថា គេកំពុងស្រឡាញ់និងពេញចិត្តអ្នក៖
១ គេតែងតែចាំសម្តីគ្រប់យ៉ាងដែលអ្នកបាននិយាយ២ គេតែងតែបង្ហាញពីភាពក្លាហានរបស់គេអោយអ្នកឃើញជានិច្ច
៣ គេតែងយល់ពីអ្វីដែលអ្នកត្រូវការជានិច្ច៤ គេបង្ហាញអោយឃើញថា អ្នកគឺជាផ្នែកដ៏សំខាន់បំផុតនៅក្នុងឆាកជីវិត៥ នាំអ្នកទៅជួបនិងឪពុកម្តាយរបស់គេ៦ យកចិត្តទុកដាក់ចំពោះអ្នកគ្រប់ពេលវេលា៧ ប្រសិនបើអ្នកមានបញ្ហាគេតែងតែជាមនុស្សទី១ដែលនៅចំពោះមុខអ្នក៨ គេតែងតែផ្តល់គំនិតល្អៗអោយអ្នកជានិច្ច៩ គេតែងតែចងចាំនូវថ្ងៃពិសេសៗរបស់អ្នក១០ គេតែងតែគោរពសិទ្ធរបស់អ្នកជានិច្ច១១ គេតែងតែសរសើរអ្នកចំពោះមុខអ្នកដទៃ១២ គេតែងតែ Call ទៅអ្នកខណៈពេលដែលគ្នានការចាំបាច់១៣ ព្យាយាមធ្វើជួបអ្នកដោយចៃដន្យ ពិសេសកន្លែងដែលអ្នកធ្លាប់បានទៅ១៤ គេព្យាយាមធ្វើអោយអ្នកសើច១៥ គេព្យាយាមដឹងអំពើចំណង់ចំណូលចិត្តរបស់អ្នក
ចំណុចដែលបានបង្ហាញនៅខាងលើនេះ សុទ្ធសឹងតែជាសកម្មភាពដែលបង្ហាញថា គេយកចិត្តទុកដាក់ និងស្រឡាញ់ចំពោះអ្នក គ្រាន់តែគេពុំទាន់បាននិយាយថា ខ្ញុំស្រឡាញ់អ្នកតែប៉ុណ្ណោះ ។
ដោយ ៖ ចាន់ណាប្រភព ៖ 2knowmyself