មុននេះមិនយូរប៉ុន្មាន ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ជនជាតិចិន បានប្រើប្រាស់ម៉ូតូសំរាប់ក្មេងលេងរបស់ខ្លួនឆ្លងកាត់ផ្លូវប្រសព្វធំៗបី ដើម្បីស្វែងរកម្តាយ។
ក្មេងតូចៗភាគច្រើននៅពេលដែលមិនមានឃើញម្តាយរបស់ខ្លួននៅក្បែរតែងតែយំសួររក។ ប៉ុន្តែក្មេងប្រុសក្នុងវីដេអូខាងក្រោមនេះ មិនបានយំទេ គឺគេបែរជាសំរេចចិត្តស្វែងរកម្តាយតែម្នាក់ឯងដោយជិះម៉ូតូសំរាប់ក្មេងលេងឆ្លងកាត់ផ្លូវប្រសព្វគ្នាបីធំៗក្នុងពេលកំពុងមានយានយន្តធ្វើចរាចរឆ្លងកាត់យ៉ាងច្រើន។តាម Videoដែលថតបានពីប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យចរាចរណ៏បានឃើញថា ក្មេងប្រុសអាយុ៣ឆ្នាំមិនមានការភ័យខ្លាចអ្វីឡើយ បើកម៉ូតូដោយភាពជឿជាក់បំផុតឆ្លងកាត់ផ្លូវប្រសព្វបី បើទោះជាមានរថយន្ត និងឡានក្រុងកំពុងចរាចរយ៉ាងច្រើនក៏ដោយ។

មុនសកម្មភាពនេះកើតឡើង ក្មេងប្រុសត្រូវបានតារបស់ខ្លួនមើលថែ ប៉ុន្តែគេបានទារតាមរកម្តាយរបស់ខ្លួនដែលកំពុងធ្វើការនៅក្នុងហាងKFC ជិតនោះ។ គ្រាន់តែតារបស់គេធ្វេសប្រហែសបន្តិច ក្មេងប្រុសនោះបានឡើងជិះម៉ូតូទៅរកម្តាយភ្លាម។ សំណាងល្អណាស់ នៅពេលបានឃើញក្មេងប្រុសនោះ ប៉ូលីសចរាចរណ៏ម្នាក់បានជួយនាំក្មេងប្រុសឡើងលើចញ្ចើមផ្លូវមានសុវត្ថិភាពវិញ។ សកម្មភាពនេះបានធ្វើឲមនុស្សជាច្រើននាក់ប្រហោងពោះជំនួស នៅពេលបានមើលvideoនេះ៕
ដោយ៖ nanoប្រភព៖ 24