នេះមិនមែនជាលើកទី ១ នោះទេដែលគេបានឃើញនាង Valeria Lukyanova ជានារីសញ្ជាតិអ៊ុយក្រែន ដែលមានរូបរាង មុខមាត់ដូចជាតុក្កតា Barbie នោះ។
នារីម្នាក់នេះមានឈ្មោះល្បីទូទាំងពិភពលោក ដែលនាងមានរូបរាង និងមុខមាត់ដូចជា Barbie សុទ្ធសឹងតែ ១០០ ភាគរយ។ ស្បែកដ៏សខ្ចី ដើមទ្រូងមូលក្លំ ចង្កេះតូច និងជើងវែងស្រឡូន របស់នាងធ្វើអោយមើលទៅគឹ ហាក់ដូចជាតុក្កតាយក្សមួយដូច្នោះដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី V នាងបានច្រានចោលរាល់ព័ត៌មានដែលគេនិយាយថានាងគឺបានឆ្លងកាត់ការវះកាត់កែសម្រស់ច្រើនដងទើបអាចមានមុខមាត់រូបរាងដូចនេះ។ នាងបានប្រាប់ថាស្បែក និងមុខមាត់របស់នាងពិតជា បានថែរក្សាបានល្អ ដោយប្រើផលិតផលពិតមែន ប៉ុន្តែមិនមានការវះកាត់នោះទេ។ នាងក៏បានប្រាប់ផងដែរថា នាងពិតជាវេទនាណាស់ទំរាំនាងមានរូបរាងបែបនេះព្រោះនាងត្រូវធ្វើការអត់អាហារកម្រិតធ្ងន់៕

ដោយ៖ ម៉ូកាប្រភពពី៖ K14