កណ្តាល ៖ ក្មេងៗចំនួន ៥នាក់ រស់នៅជាមួយជីដូន អាយុ៦៨ឆ្នាំ ប្រកបរបររក ស៊ីទទួលទានដោយសារចៅ ស្រីស៊ីឈ្នួលគេ នៅក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅចំពោះមុខ អ្នកព័ត៌មាន លោកយាយ លី គង់ បានអំពាវនាវ ដល់សប្បុរសជន មេត្តាជួយឧត្តម្ភដល់ក្រុមគ្រួសារ របស់លោកយាយផង ព្រោះក្រុមគ្រួសារមាន ជីវភាពក្រីក្រណាស់។ លោក យាយ លី គង់ បានឲ្យដឹងថា បច្ចុប្បន្ននេះលោកយាយ មានចៅចំនួន៥នាក់ ចៅស្រីបងមានអាយុ ១៥ឆ្នាំ ដោយឡែកចៅពៅ មានអាយុ៦ឆ្នាំ កូនប្រុសរបស់គាត់ឈ្មោះ ឃុត ឆន អាយុ៤៩ឆ្នាំ ត្រូវបានប្រពន្ធ ចុះចោលអស់រយៈពេល៥ឆ្នាំមកហើយ ។
លោកយាយ លី គង់ បានឲ្យដឹងថា កូនប្រុសរបស់គាត់ថ្ងៃណាក៏ ស្រវឹងស្រាដែរ មិនបានជួយរកប្រាក់មកចិញ្ចឹមកូនទេ សព្វថ្ងៃនេះបានចៅស្រីបងដើរ ស៊ីឈ្នួលគេយក ប្រាក់ មកចិញ្ចឹមប្អូនៗ ហើយចៅតូចៗនោះមិនសូវបានចូលរៀនទេ ព្រោះមានជីវភាពក្រីក្រ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-011/Hong-0731.jpg width=500]()
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល