ក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសចិន គេតែងបានដឹង និងឃើញ មានស្រីស្អាតបង្ហាញខ្លួននៅតំបន់ ជាបន្ដបន្ទាប់ ក្នុងនោះមានករណីខ្លះថា ដើម្បីការពារបរិស្ថាន ខ្លះថាដើម្បីការពារសត្វព្រៃ ឬដើម្បីសុខភាពជាដើម។

width=427

កាលពីពេលថ្មីៗបំផុតនេះ ក៏មានករណីមួយដែលបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងតំបន់ ក៏ដូចជានៅតាមប្រព័ន្ធអ៊ីនធើរណែត របស់ចិន។ នារីស្រស់ស្អាតម្នាក់ អង្គុយកណ្ដាលហ្វូងមនុស្ស និងមានដាក់ផ្លាកអក្សរមួយនៅពីមុខ។ បើតាមអ្វីដែលបានសរសេរនៅលើផ្ទាំងក្រដាស់នៅចំពោះមុខ នារីដ៏ស្រស់ស្អាតម្នាក់នេះ ត្រូវបានគេដឹងថា មានឈ្មោះHongye sister។

width=439

នៅក្នុងសារដែលនាងបានសរសេរ មានអក្សរធំៗ ដូចជា សូមកុំធ្វើអោយខ្ញុំក្ដៅ និង ចូរយកចិត្តទុកដាក់ចំពោះ Dagu iceberg (តំបន់ទេសចរណ៍មួយនៅចិន)។

width=445

សកម្មភាពនេះ ត្រូវបានមនុស្សជាច្រើនយល់ថា ជាការឃោសនាអោយតំបន់ទេសចរណ៍មួយដែលមានផ្ទាំងទឹកកកធំៗ ហើយប្រការខាងនេះដែរ ក៏បានធ្វើអោយកន្លែងដ៏ស្រស់ស្អាតនេះ កាន់តែទាក់ទាញទេសចរបានច្រើន៕

ដោយ ៖ សូរីយ៉ាប្រភព​ ៖ k14