កាលពីប៉ុន្មានថ្ងៃមុន រូបភាពស្តីពីស្មាតហ្វូន Samsung Galaxy S4 ពណ៌ខៀវទឹកសមុទ្របានទទួលការចាប់អារម្មណ៍យ៉ាងច្រើន និងឆាប់រហ័សពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ ឧបករណ៍នេះបានបង្ហាញខ្លួនជាផ្លូវការ ហើយប្រព័ន្ធទូរស័ព្ទចល័ត NTT DoCoMo នៅជប៉ុន នឹងក្លាយជាកន្លែងដំបូង ដែលដាក់លក់ Galaxy S4 ពណ៌ខៀវនេះ។

ជាមួយចំនួន Galaxy S4 ដែលលក់បាន ៤លានគ្រឿង ក្នុងរយះពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃបង្ហាញខ្លួនជាផ្លូវការ វាកំពុងតែបង្ហាញ បញ្ជាក់ពីភាពទាក់ទាញយ៉ាងខ្លាំង Hot របស់ស្មាតហ្វូននេះ។ គិតមកដល់ពេលនេះ Galaxy S4 គឺជាស្មាតហ្វូន Android ស៊េរីខ្ពស់ ដែលលក់ដាច់បំផុត ក្នុងពេលបង្ហាញខ្លួន។ ចំនួននេះ នឹងឆាប់ដេញតាមទាន់ ឯត្តទគ្គកម្មរបស់ iPhone មិនខាន។

/

/

ខាងក្រោមនេះ គឺជាវីដេអូ ប្រៀបធៀប S4 Version ពណ៌ខ្មៅ និង Version ពណ៌ខៀវទឹកសមុទ្រ។តើ Galaxy S4 Version ពណ៌ខៀវទឹកសមុទ្រ មានភាពស្រស់ស្អាត ប្លែកភ្នែកយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា ៖
/
ដោយ៖ សិលាប្រភព៖ K14