អង់គ្លេស៖ បញ្ហាបំរ៉ែបំរួលអាកាសធាតុពេលបច្ចុប្បន្ន ពិតជាធ្វើអោយ ពិភពលោកមានការភ្ងាក់ផ្អើល និងផ្ដោតទៅលើការស្វែងរកវិធានការ ក្នុងការទប់ស្កាត់ មិនអោយរីករាលដាលធំឡើងៗផងដែរ។ ឧស្ម័នផ្ទះកញ្ចក់ និងការលាយទឹកកកនៅប៉ូល បានធ្វើអោយ អ្នកវិទ្យាសាស្រ្ដ មានការព្រួយបារមម្មណ៍យ៉ាងខ្លាំង។
បើតាមការអោយដឹង ពីអ្នកដំណើរទេសចរណ៍ម្នាក់គឺ លោក Darvid Rolf បានអោយដឹងថា កាលពីសប្ដាហ៍មុននេះ លោកបានទៅកំសាន្ដនៅលើកោះ Greenland នៃប្រទេសអង់គ្លេស។ ពេលដែលគាត់បានកំពុងតែជិះ នៅលើទូករបស់គាត់ ស្រាប់តែគាត់បានឃើញ ដុំទឹកកកដ៏ធំមហិមាមួយ បានរលាយ (Glacier Collapse) ហើយមានចលនាយ៉ាងលឿន សំដៅមកបុកទូករបស់គាត់។ គាត់បានស្រែកយ៉ាងខ្លាំង ហើយគិតថា ជីវិតរបស់គាត់នឹងត្រូវបញ្ចប់នៅលើកោះនេះហើយ មើលទៅ។ គាត់បានបន្ដថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគ្រោះថ្នាក់បំផុតសម្រាប់ជីវិតរបស់គាត់។ យ៉ាងណាក៏ដោយ ក៏លោក Rolf បានគេចផុតពីគ្រោះដ៏កំណាចនេះដែរ។ នេះជាវីដេអូរក្លីប ដែលបង្ហាញពីការរលាយទឹកកកនោះ សូមចុចដើម្បីមើល៕
ដោយ៖ សារិនប្រភព៖ sky