អាមេរិក៖ ក្មេងជំទង់ម្នាក់មានឈ្មោះថា Robert Salo ដែលមានអាយុ​ ១៨ ឆ្នាំនៅរដ្ឋស្ស៊ីពស្ស៊ីដSheepshead Bay បានឈ្នះឆោ្នតឡូតូសហរដ្ឋអាមេរិកនាពីពេលថ្មីៗនេះ។ ឆ្នោតនោះអាចមានទឹកប្រាក់រហូតដល់ជិត​ ៣ លានដូល្លារឯណោះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ពត៌មានរដ្ឋកាលពីថ្ងៃ អង្គារសប្ដាហ៍នេះ។width=455តាមប្រភពពត៌មានដដែលបានអោយដឹងថា Robert​ ពិតជាមានសំណាងណាស់ ដែលគាត់បានឈ្នះរង្វាន់ឆ្នោតដ៍ធំនេះ។ រង្វាន់ឆ្នោតនេះគឺគេអាចទទួលបានទឹកប្រាក់​ចំនួន ១,០០០ ដូល្លារជារៀងរាល់សប្ដាហ៍ ដែលបន្ដរហូតដល់ពេញមួយជីវិតគេឯណោះ។ តាមការធានារ៉ាប់រងរបស់ក្រុមហ៊ុនឆ្នោតគឺថា Robert អាចទទួលបាន ១​ លានដូល្លារសម្រាប់រយះពេលច្រើនជាង ២០ ឆ្នាំ។ បន្ទាប់ពីនេះទៅទៀត គឺគាត់អាចទទួលបានប្រាក់ចំនួន ៥២,០០០ដូលា្លរទៀតសម្រាប់ជីវិតគាត់ដែលនៅសល់ (នៅរស់រានមានជីវិត) ។ ដូច្នេះ​ បើសរុបរួមទៅឃើញថា Robert អាចទទួលបានប្រាក់រហូតដល់ ៣ លានដូលា្លរឯណោះ បើសិនគាត់មានអាយុ ៨០ ឆ្នាំ។width=455width=455លោក Robert Salo បាននិយាយថា៖ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំពិតជាមិនជឿសោះថា ខ្ញុំអាចឈ្នះរង្វាន់ឆ្នោតដ៏ធំបែបនេះ។ គាត់បានបន្ដថា មានមនុស្សច្រើនរាប់ពាន់នាក់ដែលមានបំណងចង់ឈ្នះវា តែវាកម្រនឹងឈ្នះណាស់។ តាមពិតទៅសន្លឹកឆ្នោតនេះ ខ្ញុំបានទិញតាំងពីខែ​ ឧសភាម្លេះ គឺវាមានតម្លៃត្រឹមតែ ២ ដូល្លាប៉ុណ្ណោះ៕width=455width=455

ដោយ​៖ សារិនប្រភព៖ amny