ភ្នំពេញ ៖ យុវជនម្នាក់ ដែលត្រូវបានគេ អះអាងថា ជាកូនប្រុស របស់លោក ហ្សាការីយ៉ា អាដាម តំណាងរាស្ដ្រ  របស់គណបក្សនយោបាយ  បានបង្កគ្រោះថ្នាក់ចរាចរ  ដោយខ្លួនឯង បណ្ដាលរងរបួសធ្ងន់ ក្រោយពីយុវជនរូបនេះ បើករថយន្ដឪពុករបស់ខ្លួន  ពាក់ស្លាកលេខ រដ្ឋសភា៤.២-០២៨រេចង្កូតទៅបុកដើម  ពោធិ៍ក្បែរវត្ដភ្នំ  តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ   សង្កាត់វត្ដភ្នំ  ខណ្ឌដូនពេញ កាលពី វេលាម៉ោងប្រមាណ១១និង២០នាទី ព្រឹក  ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជា ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ។

យ៉ាងណាក៏ដោយ   អ្នកបើករថយន្ដត្រូវ   បានប្រជាពលរដ្ឋ  នៅកន្លែងកើតហេតុ ជួយយកចេញ ហើយធ្វើចលនាបេះដូងនិងចាប់សរសៃ រួចហើយទាក់ទងទៅសមត្ថកិច្ចនិងរថយន្ដពេទ្យយកទៅសង្គ្រោះ  ក្រោយពីគេ  បានឃើញថា  ស្ថានភាពរបស់យុវជនរូបនេះ  រងរបួសធ្ងន់ ដោយសារតែកម្លាំងបុកផ្ទប់នឹងដើមពោធិ៍ខ្លាំងហើយថែមទាំងធ្វើឱ្យរថយន្ដរងការខូចខាតផ្នែកខាងមុខនិងបែកកង់ គាបជាប់នឹងដើមពោធិ៍នោះទៀតផង ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ១១និង២០នាទី ព្រឹកថ្ងៃដដែលនេះ គេបានឃើញរថយន្ដមួយគ្រឿងម៉ាកលុច្ស ស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋសភា៤ .២-០២៨ បើកបរដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិភាព ស្រាប់តែដល់  ចំណុចកើតហេតុនោះ ក៏រេចង្កូតទៅបុកនិង ដើមពោធិ៍ បណ្ដាលឱ្យគាប់ជាប់នឹងដើម ពោធិ៍ ហើយធ្វើឱ្យអ្នកបើករថយន្ដរងរបួស ធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដងទៅ ។

សាក្សីបានបន្ដថា នៅពេលនោះដោយឃើញអ្នកបើករថយន្ដគាបជាប់នៅក្នុងរថយន្ដរងរបួសធ្ងន់បែបនេះប្រជាពលរដ្ឋបាននាំគ្នា ជួយយកចេញពីក្នុងរថយន្ដ  មកធ្វើចលនាបេះដូង  ដើម្បីឱ្យដឹងខ្លួនវិញហើយអ្នកខ្លះ  ទៀត បានទាក់ទងទៅសមត្ថកិច្ចនិងហៅពេទ្យមក ជួយដឹកជនរងគ្រោះរូបនេះទៅសង្គ្រោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថាក្រោយពីទទួលព័ត៌មានស្ដីពីគ្រោះ ថ្នាក់ចរាចរបើករថយន្ដបុកដើមពោធិ៍រួចមក កម្លាំងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ ភ្លាមៗ ។

ក្រោយពីការសួរនាំរួចមកសមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើករថយន្ដឈ្មោះហ្វាដឺឡា អាដាម អាយុ២២ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវជាកូនប្រុសបង្កើត របស់លោកហ្សាការី យ៉ា អាដាម មានតួនាទីជាតំណាងរាស្រ ហើយរថយន្ដនេះ  ជារថយន្ដឪពុករបស់ខ្លួន ដែលត្រូវកូនប្រុសរូបនេះយកមកបើក ប៉ុន្ដែ មិនដឹងថា ធ្វើដំណើរទៅណានោះឡើយ។

យ៉ាងណាក៏ដោយពុំទាន់ដឹងមូលហេតុពិត ប្រាកដ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរខាង លើនេះកើតឡើងនៅឡើយទេថាបណ្ដាល មកពីអ្វីនោះ ហើយក្រោយកើតហេតុសមត្ថកិច្ចបានជួយស្ទូចយករថយន្ដចេញ រីឯជនរងគ្រោះ ដែលជាអ្នកបើករថយន្ដត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

នេះចាត់ទុកថា ជាសំណាងមួយ  ដែល អ្នកបើករថយន្ដវ័យក្មេងរូបនេះ បានបើករេ ចង្កូតទៅបុកដើមពោធិ៍ ដោយមិនបង្កគ្រោះ ថ្នាក់ចរាចររេចង្កូតទៅបុកអ្នកធ្វើដំណើរតាម ផ្លូវ  ដូចករណីគ្រោះថ្នាក់ចរាចរជាច្រើនលើក   នាពេលកន្លងទៅនោះ  ច្បាស់ជាមានរឿង   កាន់តែធ្ងន់ធ្ងរជាក់ជាមិន ខានឡើយ៕

width=500

width=500

width=500

width=500

ផ្តល់សិទិ្ធដោយ៖ ដើមអម្ពិល