រឿងរ៉ាវរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី ដែលគេល្បីតៗគ្នាថាស្នេហាអ្នកទាំង ២ កំពុងតែប្រះស្រាំយ៉ាងដំណំនោះ វាបានល្បីមកជាច្រើនឆ្នាំមកហើយដែលមានការនិយាយតៗគ្នាមួយលើកជា ពីរលើកថាស្នេហាអ្នកទាំង ២ កំពុងតែផុយស្រួយ។/តែយ៉ាងណាចំពោះបញ្ហានេះ បើតាមគេហទំព័រសារព័ត៌មាន Postkhmer ដែលបានចុះទៅសួរនាំផ្ទាល់ដល់លោក យុត្ថារា ឆានី ក៏ដូចជាភរិយា និងម្ដាយក្មេក ពិតជាបានសម្ដែងការហួសចិត្តជាខ្លាំងពាក់ព័ន្ធ នឹងបញ្ហាពាក្យចចាមអារាម ដែលមានពីមុនមក ដោយបានអះអាងថាវាមិនមែនជាការពិតនោះទេ។ សម្ព័ន្ធភាពស្នេហារបស់តារាសម្ដែងរៀមច្បងទាំង ២ បានពេញលេញមកដោយសំបុត្រអាពាហ៍ពិពាហ៍ រៀបការពេញច្បាប់មកជាង ១០ ឆ្នាំមកហើយ មិនដែលលេចឮថាមានភាពប្រះឆានោះទេ ទើបតែជាងមួយឆ្នាំកន្លងមកនេះ ដែលអ្នកទាំង ២ បានបាត់មុខពីកញ្ចក់ទូរទស្សន៍យូរបន្តិចនោះ ស្រាប់តែមានពាក្យនិយាយតៗគ្នាថា ស្នេហារបស់គេកំពុងតែបែកបាក់ហើយត្រូវបានបណ្ដាញសារព័ត៌មាន ផ្សេងៗយកពាក្យទាំងនោះជាមូលដ្ឋានក្នុងការចុះព័ត៌មានទៀតផង។/ជុំវិញបញ្ហាដែលគ្រប់គ្នានិយាយតៗគ្នាថាស្នេហាអ្នកទាំង ២ កំពុងតែប្រះឆាដោយសារជនទី ៣ចួលមកជ្រៀតជ្រែកនេះ អ្នកទាំង ២ មិនទទួលស្គាល់នោះឡើយ ហើយកាលពីប៉ុន្មានខែមុននេះគេក៏សង្កេតឃើញតារារៀមច្បងទាំង ២ រូបបានបណ្ដើរគ្នាទៅចួលរួមពិធីមង្គលការលោក ស៊ុកសុភា យ៉ាងល្អួកល្អើនផងដែរ។អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ថា មិន​ថា ពេល​នេះ ឬ​ពេល​មុន​ទេ ប្តី​ប្រពន្ធ​ខ្ញុំ​មិន​ដែល​មាន​រឿង​រ៉ាវ​ប្រេះ​ឆា​នឹង​គ្នា​ទេ ខ្ញុំ​គិត​ថា ពួក​គាត់​មាន​ការ​ភាន់​ច្រឡំ​ ព្រោះ​ខ្ញុំ​ក៏​មិន​ជា​ដឹង​ថា ពួក​គាត់​បាន​រឿង​ទាំង​នោះ​មក​ពី​ណា​ដែរ ​ហើយគ្រួសារ​ខ្ញុំ​នៅ​តែ​រស់​នៅ​ជុំ​គ្នា​។ ជុំវិញបញ្ហានេះពាក្យចចាមអារាម ដែលធ្វើអោយមានព័ត៌មានបែបនេះកើតឡើងគឺព្រោះ មានគេនិយាយតៗគ្នាថាស្នេហាអ្នកទាំង ២ កំពុងឋិតនៅក្នុងតំបន់គ្រោះថ្នាក់ព្រោះមានអ្នកធំក្នុងជួរយោធាកំពុងតែសម្លឹងអ្នកនាង ចន ច័ន្ទលក្ខិណា មិនដាក់ភ្នែក ហើយនៅអ្នកនាង ចន ច័ន្ទលក្ខិណាក៏បានមានប្រតិកម្មចំពោះបញ្ហានេះផងដែរដោយនានបានបកស្រាយថា និយាយ​រួម​ខ្ញុំ​មិន​ដែល​ស្គាល់ ឬ​ទាក់ទង​មន្ត្រី​យោធា​ណា​ទាំង​អស់ ពួក​ខ្ញុំ​នៅ​តែ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ស្រឡាញ់​គ្នា

/

អ្នកស្រី វ៉ាន់ ដានី ជាម្ដាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា

ជុំវិញបញ្ហានេះសូម្បីតែអ្នកស្រី វ៉ាន់ ដានី ជាម្ដាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានមតិបដិសេធផងដែរ ដោយបានអះអាងថាកូនៗទាំង ២ រូបរបស់គាត់មិនមានបញ្ហាប្រះឆាបែកបាក់ដូចជាពាក្យគេនិយាយនោះទេ៕

ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer