ស្បែកជើងដែលអាចពាក់បានធំបំផុតលើលោកត្រូវបានក្លាយជារបស់បុរសដែលខ្ពស់ជាងគេនៅអាមេរិក។ លោក Igor Vovkivinskiy អាយុ ៣០ ឆ្នាំមកពី Rochester បានទទួលស្បែកជើងម៉ាកReebok ដែលមានតម្លៃដល់ទៅ ២៥០០០ ដុល្លាកាលពីពេលថ្មីៗនេះ។
ស្បែកជើងធំជាងគេនេះត្រូវបានអ្នកជំនាញក្នុងការរចនាម៉ូដរបស់ក្រុមហ៊ុន Reebok ចំនួន ១០ នាក់រួមគ្នារចនាចេញមកជាស្បែកជើងយក្សនេះដែលមានទំហំ ២៤ គិតតាមខ្នាតអាមេរិក។
លោក Igor បានប្រាប់ថាលោកមានភាពសប្បាយរីករាយណាស់ដែលទទួលបាននូវស្បែកជើងនេះព្រោះគាត់ចង់បានស្បែកជើងល្អសម្រាប់ពាក់នាររដូវរងារយូរណាស់មកហើយ មិនត្រឹមតែប៉ុណ្ណោះស្បែកជើងនេះមានឈ្មោះគាត់ទៀតផង៕




ដោយ៖ ម៉ូកាប្រភពពី៖ huffingtonpost