អតីតបវរកញ្ញាចក្រវាល និងជាបវរកញ្ញាឯករបស់អេស្ប៉ាញ នាង Patricia Yurena ទើបបានទទួលស្គាល់នូវភេទពិតរបស់ខ្លួន។

/

បវរកញ្ញាឯករបស់ អេស្ប៉ាញ ឆ្នាំ ២០១៣ និងជាអតីតបវរកញ្ញាឯកទីពីរ នៃការប្រកួត បវរកញ្ញាចក្រវាល ឆ្នាំ ២០១៣ (Miss Universe 2013) នាង Patricia Yurena ថ្មីៗនេះ បានទទួលស្គាល់អំពីភេទពិតរបស់ខ្លួន នៅលើទំព័រ Instagram ដោយបង្ហោះរូបភាពស្រើបស្រាលរបស់ខ្លួន ជាមួយនារីម្នាក់។ នាងថែមទាំងបានសរសេរថា “Romeo និង Juliet” ។

/

/

Patricia Yurena តុប​តែង​ខ្លួន និង​ធ្វើ​សក់ ដូច​បុរស

ក្រោយ​ពី​ការ​បង្ហោះ​​រូប​ថត​ នៅ​លើ​បណ្ដាញ​សង្គម អ្នកលេងអ៊ីនធឺរណែត បានស្គាល់ថា នារីម្នាក់ដែលនៅ​ក្នុង​រូប​ថត ជាមួយនឹង​អតីត​បវរ​កញ្ញា​រូប​នេះ នោះ គឺជាឌីចេ និងជាតារាចម្រៀងឈ្មោះ Vanesa Cortes ។

/

នៅចំពោះព័ត៌មានទាំងឡាយដែលបានចុះផ្សាយ Patricia Yurena បានទទួលស្គាល់ថា នាងគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា។ អតីតបវរកញ្ញារូបនេះ ថែមទាំងបានប្រាប់ថា ៖ “ខ្ញុំមិនមានការស្ដាយក្រោយនោះទេ ចំពោះអ្វីដែលបានធ្វើ។ ខ្ញុំមានសុភមង្គលជាមួយនឹងអ្វីដែលបានកើតឡើង ក្នុងជីវិតរបស់ខ្លួន។” ទំព័រ Daily Mail ឱ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលស្រីស្អាតម្នាក់ ធ្លាប់ដណ្ដើមបានជោគជ័យក្នុងការប្រកួតសម្រស់ និងក្លាយជាបវរកញ្ញា ទទួលស្គាល់ថា ខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា។

/

/

បវរកញ្ញា​ Patricia Yurena Rodriguez (រូប​ខាង​ស្ដាំ)

គួររំលឹកថា Patricia Yurena Rodriguez គឺជាបវរកញ្ញាឯកទីពីរ នៃការប្រកួតបវរកញ្ញាចក្រវាលដែលបានប្រារព្ធឡើង កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ Moscow ប្រទេសរុស្ស៊ី។ សាធារណជន និងអ្នកលេងអ៊ីនធឺរណែត បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្ត ទទួលស្គាល់ការពិតរបស់ Patricia Yurena ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail