នាង Christina Applegate បានបើកទូលាយប្រាប់ពីអារម្មណ៍ ក្នុងបទពិសោធន៍នៃការវះកាត់ផ្ដាច់ដើមទ្រូងទាំងគូរបស់នាងចោលក្នុងឆ្នាំ ២០០៨ ក្រោយពេលដែលក្រុមគ្រូពេទ្យបានប្រាប់ផានាងអាចនឹងប្រឈមមុខនឹងបញ្ហាធំប្រសិនបើនៅតែចង់ទុកវា។/តារារូបនេះបានផ្ដល់កិច្ចសម្ផាសន៍ដល់ទស្សនាវត្តី More Magazine ថាវាពិតជាបញ្ហាមួយដែលពិបាកក្នុងការសម្រេចចិត្តព្រោះនាងត្រូវបាត់បង់នូវផ្នែកមួយសំខាន់ដែលបង្ហាញភាពជាស្រ្តីរបស់នាង។នាងបានប្រាប់ថាវាជាការសម្រេចចិត្តមួយដ៏សែនពិបាកណាស់ ព្រោះនាងប្រហែលជាត្រូវបាត់បង់អាជីពដ៏ប្រពៃរបស់នាងខណៈពេលដែលជីវិតគឺជារឿងសំខាន់ ហើយមកដល់ពេលនេះនាងត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលមិនមានមហារីកដើមទ្រូងទៀតនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ starpulse