ស្ទើរតែមិនគួរអោយជឿ ៖ ជាលទ្ធផល គ្រូជនជាតិ អង់គ្លេស ពីររូប បានបំបែកកំណត់ត្រាពិភពលោកហើយ ជាមួយនឹងដំណើរពនេចរ ដ៏វែងឆ្ងាយរបស់គាត់ ជាមួយនឹងសមិទ្ធផលស្នាដៃចុងក្រោយ អូស រ៉ឺម៉ក់កង់បី (តុក តុក) ក្នុងរយៈចម្ងាយជាង ៧០  គ.ម នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី ទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=439

គួរបញ្ជាក់ផងដែរថា គ្រូជនជាតិអង់គ្លេសទាំងពីរនាក់នេះ  មានឈ្មោះ Richard Sears និងNick    Gough  បច្ចុប្បន្នបានធ្វើដំណើរមកដល់ប្រទេសប៉េរូ  ខណៈពេលដែលគាត់បានធ្វើដំណើរពនេចរ ទូទាំងពិភពលោក បានរយៈចម្ងាយជាង ៣៧,៥០០ គ.ម  ក្រោមគំរោងជំនួយការអប់រំថ្នាក់មូលដ្ឋាន នៅទ្វីបអាហ្រិក ទ្វីបអាស៊ី និងអាមេរិកខាងត្បូង   (aid of grassr-oots education projects in Africa, Asia and South America) ។

បន្ថែមពីលើនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ប្រសិនបើពួកគាត់​ ពិតជាអាចធ្វើដំណើរវិលត្រលប់ទៅដល់ភាគខាងជើង   ប្រទេស ឈីលលី មែននោះ ពួកគាត់នឹងក្លាយជាបេក្ខភាពធ្វើដំណើរទូទាំងពិភពលោក ដោយរ៉ឺម៉ក់កង់បី មុនដំបូងគេបង្អស់ ។

width=434

គួររំឭកផងដែរថា ដំណើរទេសចរណ៍ ក៏ដូចជា ពនេចររបស់ពួកគេ បានចាប់ផ្តើមចេញពីទីក្រុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១២ ដោយនៅក្នុងនោះ ពួកគាត់បានធ្វើដំណើរឆ្លងកាត់ ៣៧ ប្រទេសហើយ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ