កាលពីពេលថ្មីៗនេះ នៅក្នុង ធួរសំដែង “Born This Way” នៅអាមេរិកខាងជើង Lady Gagaបានបង្ហាញខ្លួននៅលើឆាក ក្នុងឈុតសម្លៀកបំពាក់ដ៏ចម្លែក​   ដែលមានរូបរាងដូចកាំភ្លើង។ ជាមួយនិងឈុតសម្លៀកបំពាក់នេះ ជាថ្មីម្ដងទៀត Lady Gaga  ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន។

អ្នកគាំទ្រយល់ថា ការដែលស្លៀកពាក់ឈុតកាំភ្លើងបែបនេះ បានធ្វើឱ្យពុកម្ដាយរបស់ជនរងគ្រោះ ២០នាក់ នឹកឃើញដល់ការស្លាប់របស់កូនៗ ដោយសារតែការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង កាលពីចុងខែធ្នូ ឆ្នាំ ២០១២។

ទន្ទឹមនឹងនេះ Lady Gaga ក៏ធ្លាប់បានធ្វើឱ្យទស្សនិកជនត្រូវ ក្ដៅមុខមាត់ នៅពេលបានឃើញនាងបង្អួតសាច់ត្រង់កន្លែងអាថ៌កំបាំង។ Lady Gaga ស្លៀកឈុតដែលមានតម្លៃថ្លៃ  ប៉ុន្ដែ នាងបែរជាសម្រេចចិត្តហែកត្រង់គូថ និងបញ្ចេញសាច់កន្លែងរសើប គួរឱ្យចង់រិះគន់។

ទោះជាត្រូវបានគេរិះគន់ច្រើន ប្រឆាំងនឹងសម្លៀកបំពាក់កំពូលចម្លែក ប៉ុន្ដែ Lady Gaga នៅតែបង្ហាញខ្លួនជាមួយនឹងម៉ូដែលសម្លៀកបំពាក់ចម្លែក ដែលខ្លួនចូលចិត្ត។width=389width=358

ដោយ : សីហាប្រភព : NS