ប្លែកៗ ៖ យោងតាមគេហទំព័រកំសាន្តប្លែកៗបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងថា កម្មវីធីរៀបអាពាហ៍ពិពាហ៍ត្រូវបានបញ្ឈប់ពាក់កណា្តលទី ដោយសារតែប្អូនកូនកំលោះធ្វើអោយបាត់ជញ្ជៀនគូរស្នេហ៍ ខណៈពេលដែលកម្មវិធីមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា គូរស្នេហ៍មួយគូរដែលបម្រុងនឹងរៀបការជាមួយគ្នានោះមានឈ្មោះថា Eli-zabeth Gray (កូនក្រមុំ) នឹងលោក Lewis Aubrey (កូនកំលោះ ) ។ ហើយបើនិយាយពីកម្មវិធីរៀបអាពាហ៍ពិពាហ៍នោះវិញ ត្រូវបានផ្អាករយៈពេលប្រមាណជាង ១០ នាទី ដើម្បីស្វែងរកជញ្ជៀនគូរស្នេហ៍ បន្ទាប់ពីប្អូនប្រុសកូនកំលោះបានធ្វើអោយជ្រុះបាត់ អំឡុងពេលប្រារព្ធកម្មវិធី

ភ្លាមៗនោះ កម្មវិធីរៀបមង្គលការមួយនេះ ស្រាប់តែក្លាយជារញ៉េរញ៉ៃ ដោយសារតែកំម្រាលព្រំពណ៌ក្រហម , កម្រងផ្កា ក៏ដូចជារបស់របរមួយចំនួនផ្សេងៗទៀត ត្រូវបានរើជជុះ ដើម្បីស្វែងរកជញ្ជៀនដែលបានបាត់នោះ។ ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការស្វែងរកវាក្តី ក៏នៅតែមិនឃើញនោះដែរ ដោយក្រោយមក ម្តាយខាងកូនក្រមុំ បានយកជញ្ជៀនរបស់ខ្លួន មកជំនួសជញ្ជៀនដែលបាត់ ដើម្បីប្រារព្ធកម្មវិធីមួយនេះអោយចប់សព្វគ្រប់៕
ដោយ ៖ ពិសីប្រភព ៖ Odd