Cosplay គឺជាសិល្បះមួយនៃការស្លៀកសម្លៀកបំពាក់តាមតួរអង្គក្នុងរឿងតុក្កតាភាគ ដែលវប្បធម៍នេះបានចេញមកពីប្រទេសជប៉ុនព្រោះជប៉ុនជាផលិតកររឿងតុក្កតាបែប Manga ដំបូងបំផុតលើលោកដែលបានទទួលការគាំទ្រជាទូទៅ។
បើនិយាយពីការស្លៀកពាក់បែប Cosplay នេះគេសង្កេតឃើញមានភាគច្រើនមាននៅពេលដែលគេរៀបចំកម្មវិធីពិពណ៌រឿងតុក្កតា ហើយកាលពីថ្ងៃទី ១៨ កន្លងមកនេះនៅ Shenzhen ប្រទេសចិនក៏មានការតាំងពិពណ៌បែបនេះផងដែរដែលគេហៅកម្មវិធីនោះថា Shenzhen Cartoon andAnimation Festival ដែលជាកម្មវិធីដាក់បង្ហាញពីខ្សែភាពយន្តតុក្កតា និងវីដេអូហ្គេម។តែអ្វីដែលគេឃើញមិនសូវជាប្រក្រតីនោះគឺគេសង្កេតឃើញមានអ្នកគាំទ្រម្នាក់ជានារីត្រូវបានក្រុមប៉ូលីសចាប់ចេញពីកន្លែងតាំងពិពណ៌ដោយសារតែនាងធ្វើ Cosplay បែបស្រាតទៅចូលរូមកម្មវិធីនោះ នារីវ័យក្មេងម្នាក់នេះបានដើរចូលមកក្នុងកន្លែងតាំងពិពណ៌ហើយស្រាប់តែបានស្រាតចោលនូវសម្លៀកបំពាក់របស់នាងតែម្ដង ទុកតែអាវតូច និងខោតូចមួយដើម្បីបិតបាំងកន្លែងឯកជនរបស់នាងប៉ុណ្ណោះ តែយ៉ាងណាក្រុមប៉ូលីសបានចាប់នាងចេញព្រោះវាជា Cosplay មួយដែលមិនអាចទទួលយកបាននោះទេជាពិសេសអាចមានផលអាក្រក់ប៉ះពាល់ដល់ សតិអារម្មណ៍របស់ប្រុសៗនិងក្មេងៗ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz