បើទោះជាឈានចូលដល់វ័យចំណាស់ទៅហើយក្តី ប៉ុន្តែលោកយាយ Suzy Monty នៅតែរក្សាបាននូវរូបរាង ដងខ្លួន យ៉ាងស្វែល រីឯសាច់ឈាមវិញ ក៏នៅតែស្រស់ស្អាត មិនចាញ់នារីៗវ័យក្មេង ដែលជាយុវវ័យ សម័យនេះឡើយ។

លោកយាយ Suzy Monty ឆ្នាំនេះមានអាយុ ៦២ឆ្នាំ ហើយ ប៉ុន្តែរូបរាងដងខ្លួនរបស់លោកយាយ ធ្វើឲ្យនារីជាច្រើននាក់ច្រណែន និងស្រមៃចង់បានរាងដូចលោកយាយ គ្រប់ៗគ្នា។ បច្ចុប្បន្នលោកយាយគឺជាតារាម៉ូដម្នាក់​ដែលមានអាយុច្រើន ដែលទទួលបានជោគជ័យបំផុត នៅប្រទេសអង់គ្លេស។

/

លោកយាយ Suzy Monty ចាប់ផ្តើមឈានចូលក្នុងវិស័យសិល្បៈ ធ្វើជាតារាបង្ហាញម៉ូដ ក្នុងវ័យ ២០ឆ្នាំហើយកាលពីលោកយាយឈានដល់វ័យ ៤០ឆ្នាំ គាត់ប៊ិះតែនឹងបោះបង់ចោលអាជីពនេះទៅហើយ ដោយសារគាត់បានមានជំងឺ glandular fever។ ប៉ុន្តែដោយសារតែការស្រលាញ់អាជីពនេះខ្លាំង លោកយាយក៏បានសំរេចចិត្ត ចូលក្នុងអាជីពនេះវិញ បន្ទាប់ពីបានសំរាកព្យាបាលជំងឺ អស់រយះពេលដ៏យូរគ្រាន់បើមក។

/

 

សព្វថ្ងៃនេះ បើទោះជាមានអាយុ ៦២ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែលោកយាយ Suzy Monty នៅតែមានមុខជារឿយៗ ចូលរួមបណ្តាពិធីថតរូបផ្សេងៗ ថតស្ប៉តពាណិជ្ជកម្ម ក្នុងតួនាទីជាតារាម៉ូដ។ ហើយបច្ចុប្បន្ននេះ ការងាររបស់គាត់ ក៏ហាក់ដូចជាមានការរវល់ច្រើនជាងមុនផងដែរ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ afamily