មនុស្សជាច្រើនតែងតែចង់បានស្នេហារបៀបរ៉ូមែនទិច ឯមនុស្សផ្សេងទៀតកាលដែលមានស្នេហាហើយ ព្យាយាមធ្វើយ៉ាងណាអោយនារីរបស់ខ្លួនកាន់តែស្រឡាញ់ ដូច្នេះ Camnews សូមណែនាំវិធីខ្លះៗដូចខាងក្រោម ដែលវិធីសាស្រ្តទាំងនេះអាចនិងធ្វើអោយនារីដែលអ្នកកំពុងស្រលាញ់កាន់តែស្រឡាញ់ជាងមុនទៅទៀត ៖ កាលដែលលោកអ្នកចង់យកឈ្នះនូវបេះដូងមិត្តស្រីរបស់អ្នក ឬក៏ចង់ថែរក្សាបេះដូងគេរហូត វាក៏មិនជារឿងពិបានណាស់ណាទេ ដោយលោកអ្នកត្រូវហ៊ានធ្វើអ្វីដែលថ្វីដើម្បីដាស់តឿននាងពីសេចក្តីស្នេហាដែលអ្នកនៅតែមានចំពោះនាង។ ដូច្នេះលោកអ្នកអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីដែលមានខាងក្រោមនេះ៖
១ សុភាពបុរសទាំងអស់គួរតែចងចាំថា នារីមិនចូលចិត្តអ្វីដែលសាំញ៉ាំនិងស្មុគស្មាញនោះទេ ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើ គឺប្រាកដណាស់ថា ធ្វើដោយម៉ត់ចត់ រហ័សរហួន និងត្រឹមត្រូវ ជាទីបំផុត។២ លោកអ្នកត្រូវត្រៀមខ្លួនជាមុន ក្នុងពេលដែលនាងស្នើសុំជំនួយមិនថានៅកន្លែងណានោះទេ ឧទាហរណ៏ថានាង សុំអោយលោកអ្នកទិញរបស់របរអោយ ឬក៏ត្រូវទៅទិញរបស់ញ៉ាំអោយ ដែលនេះគឺជាកាតព្វកិច្ចដែលមិត្តប្រុសធ្វើចំពោះមិត្តស្រី ដោយលោកអ្នកជៀសវាងការបដិ សេធ។ ៣ ការសរសេរសារ ក៏ដូចជាបត់នូវកំណាព្យស្នេហាដាក់នៅក្នុងដបឬកូនដបដ៏ស្រស់ស្អាតមួយ រួចយកទៅជូននាង ក៏ជាវិធីមួយដែលអាចធ្វើអោយនាងមានភាពផ្ញាក់ផ្អើល ទោះបីលោក អ្នកដឹងថាវាជាវិធីចាស់គំរឹលមួយក៏ដោយ ក៏វាអាចទាក់ទាញចំណាប់អារម្មណ៏ និងអាចធ្វើ អោយនាងសប្យាយចិត្តថែមទៀតផង។
៤ ប្រើពេលបន្តិចបន្ទួចក្នុងការទិញកាតវីស៊ីតណាមួយដែលបរិយាយត្រូវនិងទំនាក់ទំនងស្នេហា របស់អ្នក។ រួចក្រោយមកធ្វើការផ្ញើកាតនោះទៅនាង ដែលជាលទ្ធផលនាងប្រាកដជាសប្បាយ ចិត្តកាលដែលដឹងថា អ្នកបានចំណាយពេលអានកាតវីស៊ីតនៅតាមបណ្តាហាងនានា រហូត ដល់អ្នកបានរកឃើញកាតមួយដែលនិយាយក៏ដូចជារៀបរាប់ត្រូវនិងទំនាក់ទំនងស្នេហាអ្នក ទាំងពីរ។ ៥ បើនិយាយពីបច្ចេកវិទ្យាវិញ សព្វថ្ងៃនេះកាន់តែទំនើប ដូច្នេះអ្នកអាចថតចំលងរាល់បទចម្រៀង ដែលអ្នកទាំងពីរបានពេញចិត្តដាក់នៅក្នុង CD រួចយកទៅជូននាង ដែលបា្រកដណាស់ថា ក្រោយមកនាងពិតជាពេញចិត្ត ខណៈពេលដែលលោកអ្នកបាននឹកឃើញគំនិតរ៉ូមែនទិចនេះ៦ ណាត់នាងមកខាងក្រៅ និងបបួលនាងទៅញ៉ាំអាហារ តែអ្វីដែលលោកអ្នកត្រូវធ្វើមិនអាចខ្វះ បាននោះគឺ នាំនាងទៅភោជនីយដ្នានណាដែលមានមុខម្ហូបដែលនាងពេញចិត្តជាទីបំផុត និង បរិយាកាសស្ងប់ស្ងត់ល្មម ដែលអាចអោយនាក់ទាំងពីរជជែកពីអនុស្សាវរីយ៏កន្លង វិធីនេះក៏ជា វីធីល្អមួយម្យ៉ាងក្នុងការបង្កើនមិត្តភាពល្អកាន់តែល្អជាងមុន។
៧ បង្កើនបរិយាកាសរីករាយ និងផ្អែមល្អែម ដោយនាពេលចុងសប្តាហ៏ឬក៏ថ្ងៃឈប់សំរាក ឆ្លៀត ពេលនាំនាងទៅដើរលេងកំសាន្ត ដូចជា៖ ឧទ្យានជាតិ កន្លែងកំសាន្តនានា ជាពិសេសត្រូវនាំ នាងទៅកំសាន្តក្រៅក្រុងដែលវាជាវិធីមួយដ៏ល្អការ ដោយជៀសវាងការដើរលេងកំសាន្តនៅ ក្នុងក្រុង ដោយត្រូវជ្រើសរើសកន្លែងណាមានទេសភាពបែបធម្មជាតិ។៨ ត្រូវចងចាំថ្ងៃពិសេសៗរបស់នាងក៏ដូចជារបស់គ្រួសារនាង ដែលនៅក្នុងនោះរួមមានដូចជា ថ្ងៃកំណើតរបស់នាង ថ្ងៃកំណើតសមាជិកគ្រួសារនាង ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ និងថ្ងៃ បុណ្យរំលឹកគុណមាតាជាដើម ដែលជាឧកាសមួយដល់អ្នកក្នុងការបង្ហាញពីការយកចិត្តទុក ដាក់ចំពោះនាងក៏ដូចចំពោះគ្រួសារនាងផងដែរ ដោយលោកអ្នកត្រូវបង្ហាញទឹកចិត្តតាមរយៈ ការទិញកាដួ ក៏ដូចទិញវត្ថុអនុស្សាវរីយ៏ជូនពួកគាត់ទាំងអស់គ្នា ក្រោយមកអ្នកប្រាកដទទួល បាននូវលទ្ធផលគាប់ប្រសើរកាលដែលនារីដែលអ្នកស្រឡាញ់បានគិតថា អ្នកមិនត្រឹមតែគិត គូចំពោះនាងប៉ុណ្ណោះទេ តែអ្នកក៏យកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាងផងដែរ។

ខាងលើនេះគ្រាន់តែជាវិធីសាស្រ្តខ្លះៗ ដើម្បីអោយលោកអ្នកទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតស្នេហា ដែលអាចធ្វើអោយទំនាក់ទំនងអ្នកទាំងពីរកាន់តែប្រសើរជាងមុន ឬក៏អាចនិយាយបានថា អាចឈានទៅដល់ជីវិតអាពាហ៏ពិពាហ៏ថែមទៀតផង៕
ដោយ ៖ មង្គលប្រភព ៖ yahoo