ក្រុមហ៊ុនHonda ទើបតែបង្ហាញនូវគំរូម៉ូតូអូតូ តូច ស្អាត គឺ Honda Scoopy ស៊េរី2013 ជាមួយនឹងការរាចនាមើលទៅទន់ភ្លន់ ហើយតូចជាងមុននៅក្នុងទីផ្សារប្រទេសថៃ។
Honda Scoopy ស៊េរី 2013 បានធ្វើការផ្លាស់រាងស្ទើរតែទាំងស្រុង និយាយឲសាមញ្ញគឺផ្លាស់ប្តូរចាប់ពីមុខដល់ក្រោយ។

ចំនុចដែលចាប់អារម្មណ៍របស់Honda Scoopyស៊េរី 2013 នោះគឺរូបរាងខាងក្រៅ ថ្មីនិងប្លែកជាងមុន។ត្រង់នេះបង្ហាញឲឃើញថា ការវិនិយោគរបស់អ្នកផលិតScoopy គឺចង់បន្ថែមនូវការទាក់ទាញក៏ដូចជាដំណើរការលក់ដូច្នេះដែរ។ផ្នែកខាងមុខ ចង្កៀងភ្លើងរាងoval និងភ្លើងសញ្ញូបង្កប់ក្នុងម៉ូតូតែម្ដង។ ផ្នែកខាងក្រោយ ស្តុបក្រោយសក្តិសមនឹងតួម៉ូតូ ដែលកាលពីស៊េរីមុនៗគឺនៅដាច់ពីតួម៉ូតូ។

ចំណែកពណ៌របស់វាមានពណ៌ថ្មីបែបយុវវ័យហើយប្លែកជាងមុន។ Honda Scoopy ស៊េរីថ្មីមានឃ្លុបខាងក្រោមកែបបើគិតជាលីត្រអាចផ្ទុកបានចំណុះ15,4 លីត្រ ដែលអាចដាក់បានមួកសុវត្ថិភាពពាក់កណ្តាលក្បាលបានមួយ។Honda Scoopy 2013 បានបំពាក់ម៉ាស៊ីន108 cc PGM-FI តាមអ្នកដែលផលិតឲដឹងថាវាស៊ីសាំងតែ1,88 lít/100 km នៅលក្ខខណ្ឌស្តង់ដារ។ ម៉ូតូនេះលក់នៅប្រទេសថៃតំលៃប្រហែល45.000 bath(ប្រហែល1.480ដុល្លារ)។

នៅពេលមានមុខនៅលើទីផ្សារHonda Scoopy ស៊េរីថ្មីនឹងមានបីពណ៌សំរាប់ជ្រើសរើស គឺActive Boy, Vivid Me និង Prestige Guy៕
ដោយ៖ nanoប្រភព៖ 24h