Ford បានគិតគូទៅដល់រថយន្តជំនាន់ក្រោយរបស់ខ្លួនគឺ Focus RS ឲ្យមានអានុភាពម៉ាស៊ីន ធំជាងមុន។ Ford គ្រោងនឹងបំពាក់ម៉ាស៊ីន EcoBoost ២.៣ litre ស៊ីឡាំង៤ ដែលមានកំលាំង ម៉ាស៊ីន ៣៥០bhp ឲ្យFocus RS ។

width=461

ក្រុមអ្នកផលិតឡាន Focus RS បានធ្វើម៉ាស៊ីននេះឡើងដោយយកចេញពីបច្ចេកវិទ្យា  EcoBoost ២.០ litre ដែលមានកំលាំង ២៤៧bhp របស់រថយន្ត Focus ST ហើយអភិវឌ្ឍកំលាំងវាឲ្យដល់ ៣៥០bhp ដោយប្រើ turbo ធំជាងមុន។

Focus RS គឺជាឡានលេខដៃ ប៉ុន្តែក្រុមហ៊ុននឹងធ្វើការពិចារណាថាតើអាចមានជំរើសលេខអូតូសំរាប់ស៊េរីថ្មីរបស់វាឬអត់។ រថយន្ត Focus RS សព្វថ្ងៃត្រូវាបានដាក់លក់ក្នុងតម្លៃប្រហែល ៤ម៉ឺនដុល្លា តែចំពោះ Focus RS ជំនាន់ក្រោយដែលប្រើម៉ាស៊ីន EcoBoost ២.៣ litre នឹងមានតម្លៃទ្វេដងនៅឆ្នាំ ២០១៤៕

ដោយ៖ តុលា

ប្រភព៖ autoexpress