ជាថ្មីម្តងទៀត អ្នកដឹកនាំរឿងលោក  Michael Bay  បានបញ្ចេញរូបថត រថយន្តថ្មីមួយគ្រឿងទៀតហើយគឺ 2014 Argosy ដែលតំលើងនិងផលិតដោយក្រុមហ៊ុន Freightliner ដែលជាក្រុមហ៊ុនផលិតរថយន្តធំៗ ហើយធំជាងគេ ប្រចាំអាមេរិចខាងជើង ។ដោយមើលទៅ សភាព និង សម្រស់របស់ឡាន ត្រូវបានទស្សនិកជនទស្សទាយថា 2014 Argosyគឺជាឡានតំណាងអោយ Nemesis Prime ដែលជាសត្រូវដ៏ខ្លាំងមួយរបស់ Autobot ។ Nemesis Primeត្រូវបាននិយាយថាជា ខ្លួនចំលងពី មេដឹកនាំល្អរបស់ Autobot ដែលមានកំលាំង ប្រហាក់ប្រហែលគ្នាតែ មានថាមពលពិសេសផ្សេងគ្នា ។

/

/

/ក្រៅពីរូបថត Michael Bay ក៏បានបង្ហោះវីដេអូ ឈុតឆាកដែលឡាន 2014 Argosy ដេញតាមពីក្រោយឡានរបស់ Optimus Prime របស់ខាង Autobot ដែលមានលាយជាមួយការបាញ់ប្រហារ ផងដែរនោះធ្វើអោយទស្សនិកជនកាន់តែជឿជាក់ថា 2014 Argosy គឺជាមនុស្សយន្តខាងអាក្រក់មិនខានឡើយ ៕

 

ដោយ ៖ លីលីប្រភព ៖ facebook,youtube,michalebay