កាលពីថ្មីៗនេះមានការ Post វីដេអូមួយដែលបង្ហាញពីសកម្មភាពនារីម្នាក់ត្រូវបានគេវាយដំយ៉ាងដំណំនៅទីសាធារណៈ ដែលបានក្លាយជាប្រធានបទក្ដៅក្នុងពិភពអ្នកប្រើប្រាស់ Internet។នារីម្នាក់ដែលត្រូវនារី ២ នាក់ទៀតវាយនោះត្រូវបានគេប្រាប់ថាបានលួចលាក់មានសម្ព័នភាពស្នេហាដែលនាំទៅដល់ការលួចលាក់រួមភេទជាមួយប្ដីគេដែលជាមន្រ្តីក្នុងតំបន់ម្នាក់ ការវាយតប់នេះត្រូវបានគេដឹងថាកើតឡើងនៅក្រុង Xuzhou ខែត្រ Fengzian ប្រទេសចិន។ នារីដែលបានត្រូវគេវាយយ៉ាងដំណំនេះត្រូវបាននារី ២ នាក់ទៀតចាប់ស្រាតខោអាវ ហើយដេញវាយតាំងពីលើបន្ទប់សណ្ឋាគាររហូតមកដល់ផ្លូវសាធារណៈ ខណៈពេលដែលកំពុងមានសេចក្ដីសុខផ្ឡូវភេទជាមួយប្ដីគេ។ អំពើបែបនេះគឺមិនអាចទទួលយកបានឡើយ ហើយមកដល់ពេលនេះមានដំណឹងថានារីរងគ្រោះបានដាក់ពាក្យប្ដឹងទៅរដ្ឋអំណាចហើយ។
ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz