រថយន្តស៊េរីថ្មីម៉ាក Hyundai Santa Fe Sport 2.0T ឆ្នាំ ២០១៣   គឺជារថយន្តជំនាន់ទីបីរបស់ Santa Fe ដែលនឹងដាក់លក់នៅដើមឆ្នាំ ២០១៣ខាងមុខនេះ។

រថយន្តនេះត្រូវបានកាត់បន្ថយទំងំ នៅត្រឹមតែ ២៦៦ផោន ស្រាលជាងម៉ូដែលឆ្នាំ ២០១២ចំនួន ៣៣ផោន។ វាអាចផ្ទុកអ្នកដំណើរបានចំនួន ៥នាក់ ជាមួយនឹងពោងការពារសុវត្ថិភាពដ៏ច្រើន។ រថយន្តនេះមានកំលាំងម៉ាស៊ីន ២៦៤ hp។ ប្រព័ន្ធចង្កូតពិតជាល្អ សក្តិសមនឹងកំលាំងម៉ាស៊ីន និងសំបកកង់១៩ អ៊ីង។

ចំណែកការរចនាខាងក្នុងវិញ គឺមានឧបករណ៍បំពងសំលេងចំនួន ៦ បច្ចេកវិទ្យា Bluetooth កៅអីធ្វើពីស្បែក ប្រព័ន្ធកំដៅ និងត្រជាក់ បង្អួចដែលអាចការពារកំដៅថ្ងៃបាន។  រថយន្ត Hyundai Santa Fe Sport 2.0T   ឆ្នាំ ២០១៣ នឹងត្រូវដាក់លក់កក្នុងតម្លៃ $ ៣០ ២៧៥៕

width=454

width=454

width=457

width=457

ដោយ៖ រិនដូ

ប្រភព៖ autoweekl