ទីភ្នាក់ងារអវកាសអាមេរិក (NASA) កំពុងរៀបគម្រោងដើម្បីបញ្ជូនម៉ាស៊ីនស្វ័យប្រវត្ត ឡើងទៅ សង់ផ្ទះនៅលើភពព្រះចន្ទ នាពេលខាងមុខ។

នាពេលបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រកំពូលៗរបស់ NASA កំពុងផ្ដោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាសង់ ផ្ទះនៅក្រៅភពផែនដី ដើម្បីអាចឱ្យក្រុមអ្នកអវកាសរស់នៅ និងធ្វើការលើភពផ្សេង។ ទន្ទឹមនឹងការនាំមនុស្សទៅកាន់ភពព្រះអង្គារ NASA ក៏កំពុងតែកាន់កាប់បច្ចេកវិទ្យាសាងសង់ដ៏អស្ចារ្យ មិនធ្លាប់បង្ហាញខ្លួននៅលើផែនដី។
វិធីសាស្ដ្រមួយ ដែលត្រូវបានគេរំពឹងទុកបំផុត នោះគឺបច្ចេកវិទ្យាបោះពុម្ភ ៣ទិស (3D) ដែល អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ដ្រ អាចសាងសង់ផ្ទះនៅលើភពព្រះចន្ទ ដោយគ្រាន់តែចុចបញ្ជាពីផែនដី។ ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ មនុស្សនឹងអាចបញ្ជូនម៉ាស៊ីនបោះពុម្ភ ៣ទិស ឡើងទៅឋានព្រះចន្ទ ឬភពដទៃ។ ម៉ាស៊ីនយក្សទាំងនេះ នឹងធ្វើការទៅតាមកម្មវិធីដែលមនុស្សបានរៀបចំជា ស្រេច នៅក្នុងកុំព្យូទ័រ ក្នុងការសង់ផ្ទះដោយស្វ័យប្រវត្ត ដោយប្រើប្រាស់វត្ថុធាតុ ដែលមាននៅលើភពណាមួយនោះ មុននឹងមនុស្សឡើងទៅ។

បច្ចុប្បន្ន NASA កំពុងបោះទុនយ៉ាងច្រើន ដើម្បីឱ្យក្រុមអ្នកវិទ្យសាស្ដ្រនៃសកលវិទ្យាល័យ SouthCalifornia អភិវឌ្ឍបន្ថែមទៀត ទៅលើបច្ចេកវិទ្យា បោះពុម្ភ ៣ទិស ដែលមានឈ្មោះថា Contour Crafting ។ វត្ថុធាតុដែលនឹងត្រូវបានគេប្រើប្រាស់សម្រាប់ការសាងសង់ផ្ទះ នៅលើភពព្រះចន្ទ គឺដី ដែលគេ អាចយកមកធ្វើជាបេតុង ដើម្បីបញ្ចូលទៅក្នុងម៉ាស៊ីនបោះពុម្ភនេះ ហើយបញ្ចេញមកតាមទូយោ ដែលបំលាស់ទីទៅតាមកម្មវិធីកុំព្យូទ័រ។

សាស្ដ្រាចារ្យ Behrokh Khoshnevis មកពីសកលវិទ្យាល័យ South California ប្រកាសថា ការសាងសង់ តាមវិធីសាស្ដ្រ Contour Crafting គឺអាចសាងសង់ផ្ទះមួយខ្នងដែលមានសម្ភារៈសំខាន់ៗគ្រប់គ្រាន់ នៅក្នុងផ្ទះ។ បច្ចេកវិទ្យានេះ មានសមត្ថភាពបង្កើតជាជញ្ជាំងកោង ឬដំបូលផ្ទះកោងផងដែរ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ម៉ាស៊ីនបោះពុម្ភ 3D សង់ផ្ទះពិតមួយខ្នង ក្នុងរយៈពេល ២៤ម៉ោង (វីដេអូ)
បច្ចេកវិទ្យាថ្មី អាចធ្វើឱ្យទឹក ក្លាយជាភ្លើង
iPhone 6 នឹងជា iPhone ដែលមានបំពាក់នូវអេក្រង់ fullHD ?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail