គួរយល់ដឹង ៖ ​​ ជាការពិតណាស់​  នៅលើទីផ្សារពិតជាមានមុខទំនិញជាច្រើនបានដាក់តាំងលក់ដើម្បីអោយអតិថិជនជាវទិញយកមកប្រើប្រាស់ក្នុងហេតុផលផ្សេងៗ។ ដោយឡែក លោកអ្នកប្រាកដជាមានបានដឹងច្បាស់ថា​  មុខម្ហូប ឬ  បន្លែផ្លែឈើមួយណាដែលមានផលប្រយោជន៏ល្អចំពោះរាងកាយ និងសុខភាព។

ដូច្នេះ ពេលនេះយើងខ្ញុំ  សូមជម្រាបជូនដល់បណ្តាប្រិយមិត្តអ្នកទស្សនាអោយបានថា  មានបន្លែ ផ្លែឈើចំនួន ៥  មុខដែលអាចជួយអោយលោកអ្នកមានអាយុវែង និងសុខភាពល្អ  ហើយបន្លែផ្លែ ឈើទាំង ៥ មុខនោះរួមមានដូចជា ៖

ប៉េងប៉ោះ     ជាការពិតណាស់  បើយោងតាមលោកវេជ្ជបណ្ឌិត  Dr Damian Kristof  ដែលជាវេជ្ជ បណ្ឌិតជំនាញខាងអាហារបំប៉ន  បានអោយដឹងថានៅក្នុង  ប៉េងប៉ោះ  គឺមានសារធាតុចិញ្ចឹមម៉្យាង ដោយអាចជួយដល់ស្បែករបស់លោកអ្នក ជាពិសេសជួយការពារពីពន្លឺព្រះអាទិត្យ ។  លោកបាន បញ្ជាក់បន្ថែមថា គួរតែញ៉ាំវាយ៉ាងហោចណាស់អោយបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៏។

width=492

ឆៃថាវ ​ បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សាលាពេទ្យនៃទីក្រុងឡុងដុង បានអោយដឹង ថា  ឆៃថាវគឺមានសារធាតុម៉្យាងដែលក្រោយពីលោកអ្នកញ៉ាំវា នោះនឹងអាចការពារជម្ងឺបេះដូង ជា ពិសេស ប្រសិនបើលោកអ្នកញ៉ាំវាបានច្រើនកាលណា វានិងអាចជួយកាត់បន្ថយសំពាធឈាមមិន អោយឡើងខ្ពស់។ ដើម្បីជាការប្រសើរចំពោះសុខភាពរាងកាយ លោកអ្នកគួរណា  ញ៉ាំអោយបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៏។

ត្រីសាឌីន  ​ ប្រាកដណាស់នៅពេលដែលលោកអ្នកបានញ៉ាំត្រីសាឌីន  នោះវានិងជួយកាត់បន្ថយ ជម្ងឺរាំរ៉ៃនៅក្នុងខ្លួន  ដោយបានមកពីសារធាតុ  omega-3  រួមផ្សំជាមួយនិង  calcium ដែលមាននៅ ក្នុងពពួកត្រីមួយនេះ។ បើយោងទៅតាមលោកវេជ្ជបណ្ឌិត Dr Kristof ក៏បានអោយដឹងថា វាគឺជាការប្រសើរ បើសិនណាលោកអ្នកអាចទទួលវាបានចន្លោះពី ២ ទៅ ៣ដងនៅក្នុងមួយសប្តាហ៏ដោយជំរើសដ៏ល្អ គឺការទទួលទានត្រីស្រស់ៗ។

/

ខាត់ណា   ដោយមានការណែនាំពីវេជ្ជបណ្ឌិតរូបនេះដដែលក៏បានបញ្ជាក់យ៉ាងច្បាស់ថា ខាត់ណា ក៏មានសារៈសំខាន់ចំពោះសុខភាពរាងកាយ ដោយវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការកំចាត់ជាតិពុលចេញពីក្នុងថ្លើម។ ដើម្បីល្អចំពោះសុខភាព លោកអ្នកគួរទទួលទានអោយបានរៀងរាល់ថ្ងៃទើបជាការប្រសើរ។

/

ស៊ុត   បើតាមការសិក្សាស្រាវជា្រវបានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងស៊ុតមានវីតាមីន  B និងសារធាតុចិញ្ចឹមផ្សេងទៀត  ដែលវាជាជម្រើសដ៏ល្អក្នុងការកាត់បន្ថយជាតិខ្លាញ់  នៅក្នុងខ្លួនមិនអោយឡើងខ្ពស់លើសពីនេះទៅទៀត បើយោងតាមលោកវេជ្ជបណ្ឌិតរូបនេះ  ក៏បានបញ្ជាក់ថាវីតាមីន Bភាគច្រើនមាននៅក្នុងស៊ុតពណ៌លឿង    ដើម្បីជាប្រយោជន៏ចំពោះសុខភាពរាងកាយ   លោកអ្នកគួរទទួលទានអោយបានរៀងរាល់ថ្ងៃទើបជាការប្រសើរ៕

/

ដោយ ៖ មង្គលប្រភព ៖ lifestyle.yahoo