ស្ទើរតែមិនគួរអោយជឿ ៖ វាគឺជារឿងដ៏អស្ចារ្យ និងស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលបុរសម្នាក់ ជាបុគ្គលិក្នុងហាង បានរួចផុតពីសេចក្តីស្លាប់ បើទោះជាមានការបាញ់បោះគ្រាប់ពិត ពីសំណាក់ចោរប្លន់ ចំមកលើរូបគាត់ក៏ដោយចុះ តែត្រូវអរគុណជាចាំបាច់នូវទូរស័ព្ទដៃរបស់គាត់។

ប្រភពសារព័ត៌មាន ដឹមីរ័រ បានអះអាងបន្ថែមអោយដឹងថា ករណីដែលជាសកម្មភាពចេញប្លន់ខាងលើ បានកើតឡើងកាលពីពេលកន្លងទៅ នៅក្នុងហាងមួយកន្លែង ក្នុងរដ្ឋ Floridaសហរដ្ឋអាមេរិក ដោយនៅក្នុងនោះ ក្រុមចោរប្លន់ បានបាញ់គ្រាប់ពិតចេញពីកាំភ្លើងដៃខ្លីរបស់គេ តែជាសំណាងល្អ បុរសនោះ មិនបានស្លាប់នោះទេ ក៏ព្រោះតែ ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក HTC របស់គាត់ រងគ្រាប់ជំនួស ខណៈពេលដែលគាត់ដាក់នៅក្នុងហ៊ោបៅនោះ។
យ៉ាងណាមិញ បើយោងតាមសម្តីអនុសេនីយ៍ទោ លោក Scott Allen មកពីស្នងការប៉ូលីសWinter Garden គូសបញ្ជាក់បន្ថែមអោយដឹងថា បុរសដែលជាបុគ្កលិកហាងម្នាក់នេះ ពិតជាសំណាងហួស ខណៈពេលដែលចោរបាញ់ទ្រូងគេ តែត្រូវទូរស័ព្ទដៃជំនួស។

ក្រោយចេញធ្វើសកម្មភាពប្លន់ ជនដៃដល់ បានរត់គេចខ្លួនដោយសុវត្ថិភាព ស្របពេលដែលមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេតបញ្ជាក់អត្តសញ្ញាណរបស់គេដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់- ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង- កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ