Jeampier Silvera Artera អាយុ ៣ ឆ្នាំបានបាត់ខ្លួនពីផ្ទះទៅដែលបណ្ដាលអោយឪពុកម្ដាយរបស់គេមានការបារម្ភជាខ្លាំងព្រោះបាត់ទៅតាំងពីថ្ងៃអង្គារម្លេះ។
គេបានបាត់ខ្លួននៅពេលដែលគេទៅលេងដីខ្សាច់នៅក្នុងការរដ្ឋានសំណង់ជាមួយបងប្អូនប្រុសរបស់គេ ២ នាក់ផ្សេងទៀត។ ខាងប៉ូលីសកូឡុំបី បានសង្ស័យថាក្មេងប្រុសតួចម្នាក់នេះប្រហែលជាអាចនឹងធ្លាក់ចូលទៅក្នុងលូទឹកនៅពេលដែលបងប្អូនប្រុសរបស់គេមិនបានចាប់អារម្មណ៍។ គេបានស្វែងរកក្មេងម្នាក់នេះគ្រប់ទីកន្លែងតែនៅតែមិនឃើញ ហើយក្រោយមកក្រុមប៉ូលីសកូឡុំបី បានសម្រេចចិត្តថាចុះទៅតាមប្រព័ន្ធបណ្ដាញទឹកលូដើម្បីអោយអស់សង្ស័យ។ជាសំណាងណាស់ដែលគេបានរកឃើញក្មេងប្រុសនេះនៅក្នុងលូ ដែលដៃរបស់គេបានតោងជាប់នឹងខ្សែមួយ ដើម្បីកុំអោយខ្លួនហូរទៅតាមទឹក។ នេះពិតជាសំណាងមែន ក្មេងប្រុសនេះបានប្រាប់ថាខ្លួនបានរអិលធ្លាក់លូដោយមិនដឹងខ្លួនហើយគ្មាននរណាបានឃើញ ឬឮសូរខ្លួនស្រែកនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Telegraph