អ្នក​ចង់បាន​បបូរមាត់​ស្រស់ស្អាត សិច​ស៊ី និង​មាន​ពណ៌​ផ្កាឈូក​បែប​ធម្មជាតិ? ដូច្នេះ អ្នក​ត្រូវតែ​ដឹង​អំពី​មូលហេតុ​នៃ​ការធ្វើឱ្យ​ប៉ះពាល់​ដល់​បបូ​រមាត់ និង​វិធី​ដោះស្រាយ។

/

មាន​មូលហេតុ​ជាច្រើន ដែល​បណ្ដាលឱ្យ​បបូរមាត់​មាន​ពណ៌​ស្រអាប់ ក្នុងនោះ​មានដូចជា ការជក់បារី ធ្វើការ​ក្រោម​កំដៅថ្ងៃ​ច្រើន​ម៉ោង និង​ហូប​ភេសជ្ជៈ​ដែលមាន​ផ្ទុក caffeine ឬមួយ​ក៏ hormone បាត់បង់​តុល្យភាព​ជាដើម។ ប៉ុន្ដែ សូម​កុំអាល​បារម្ភ “ឱសថ​ពិសេស” ខាងក្រោម នឹង​អាចជួយ​អ្នក​បាន។ទឹកឃ្មុំ ៖ ទឹកឃ្មុំ​ដែលមាន​ប្រសិទ្ធិភាព​ក្នុងការ​បំប៉ន​សំណើម គឺជា “ឱសថ​ទិព្វ” ធម្មជាតិ នាំមក​នូវ​សម្បូរ​ផ្កាឈូក​សម្រាប់​បបូរមាត់។ ចូរ​លាប​ទឹកឃ្មុំ​ទៅលើ​បបូរមាត់ មុនពេល​ចូល​គេង ទុក​រំលង​រាត្រី ដើម្បីឱ្យ​វីតាមីន និង​ជាតិ​បំប៉ន ជ្រាបចូលសន្សឹមៗទៅក្នុង​បបូរមាត់។ក្រូចឆ្មារ ៖ ទឹកក្រូច​ឆ្មារ​គឺជា​ជាតិ​រ៉ែ oxygen ធម្មជាតិ ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ ក្នុងការ​​កាត់​បន្ថយ​ស្នាម​ជាំខ្មៅ​នៅលើ​ស្បែក ដូច្នេះ​វា​ក៏ ជួយ​បន្ថយ​ភាព​ស្រអាប់​នៅលើ​បបូរមាត់​យ៉ាង​មាន​ប្រសិទ្ធិភាព។ សូម​ច្របាច់​យក​ទឹក​ក្រូចឆ្មារ លាប​ទៅលើ​បបូរមាត់ និង​ម៉ាស្សាថ្នមៗ ទុក​រំលង​រាត្រី នោះ​បបូរមាត់​នឹងមាន​ពណ៌​ក្រហម ស្រស់ថ្លា បែប​ធម្មជាតិ។ បន្លែ ផ្លែឈើ ៖ ការហូប​បន្លែ ផ្លែឈើ​រាល់ថ្ងៃ នឹងមាន​ប្រយោជន៍​ច្រើន ជួយ​ឱ្យ​ស្បែក​បាន​ស្រស់​ស្អាត បបូរមាត់​មាន​ពណ៌​ទាក់ទាញ។ ផ្លែ​ត្រសក់ផ្អរ មើម​ស្ពៃ​ក្រហម ក្រូចឆ្មារ ទឹកឃ្មុំ ជាដើម ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿងផ្សំ​សម្រាប់ធ្វើ​ភេសជ្ជៈ ជួយ​កែលំអ​បបូរមាត់។ការចៀសវាង​មួយចំនួន ដែល​អ្នក​គួរ​ដឹង ៖-អ្នក​គួរតែ​កុំ​ប្រើប្រាស់​ក្រែ​ម​បបូរមាត់​ញឹកញាប់​ពេក ព្រោះថា សារធាតុ hydroquinone ឬ​ធាតុគីមី​អាក្រក់ផ្សេងៗនឹង​បង្កឱ្យមាន​ភាព​ជាំ​ស្រអាប់។ ចូរ​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មាន​ធាតុ​ផ្សំ​ពី​ធម្មជាតិ មាន​វីតាមីន និង SPF ខ្ពស់។ -ចៀសវាង​កំដៅថ្ងៃ ដើម្បី​ការពារ​បបូរមាត់​រប​ស់​អ្នក។-ចូរ​និយាយថា “ទេ” ចំពោះ​បារី កាហ្វេ និង​តែ។ សារជាតិ nicotine, cafein, tannin ដែលមាន​នៅក្នុង​កាហ្វេ តែ និង​បារី អាចធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ជាំខ្មៅ។-ចូរ​កុំ​បរិភោគ​អាហារ​ដែលមាន​អំបិល និង​ជាតិ​ខ្លាញ់​ច្រើន។ សូម​បរិភោគ​តែ​អាហារ​ដែលមាន​សារ​ជាតិ​បំប៉ន និង​មាន​តុល្យភាព។ អ្នក​គួរ​ហូប​បន្លែ​បៃតង និង​ផ្លែឈើ ព្រោះ​វា​មាន​ផ្ទុក​សារជាតិ​​ប្រឆាំង​នឹង​អ៊ុក​ស៊ីត​កម្ម។ ក្រៅពីនេះ អ្នក​ត្រូវតែ​ហូប​ទឹក​ឱ្យបាន​ច្រើន៕

ដោយ ៖ តារាប្រភព ៖ LD