កាលពីវេលាម៉ោង ១០ ថ្ងៃទី ២៤ តារាម៉ូដែលម្នាក់របស់វៀតណាម គឺនាង Vo Hoang Yen ​ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្រុងហូជីមិញ ពិន័យជាប្រាក់ចំនួន ៣,៥លានដុង(ប្រហែល ១៦០ដុល្លារ) ដោយសារការបញ្ចេញសុដន់ នៅលើឆាកសំដែង។

កាលពីថ្ងៃទី ២៤ធ្នូកន្លងទៅ តារាដើរម៉ូដ Vo Hoang Yen រួមនឹងគណកម្មធិការគ្រប់គ្រងនៃកម្មវិធីសំដែង ត្រូវបានអញ្ជើញឱ្យមកកាន់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃក្រុងហូជីមិញដើម្បីទទួលការពិន័យចំពោះការធ្វើឱ្យមានបញ្ហាលេចសុដន់ នៅក្នុងកម្មវិធីបង្ហាញម៉ូដ ដែលត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១២។ ក្រៅពីតារាដើរម៉ូដ Hoang Yen ក្រុមគណកម្មការគ្រប់គ្រងកម្មវិធី ក៏ត្រូវពិន័យចំនួន ប្រហែល ៣៥៧ដុល្លារអាមេរិកផងដែរ។

គួររំលឹកថា មុននេះ នៅលើឆាកបង្ហាញម៉ូដ ក្នុងកម្មវិធី ជក់ចិត្ត​ និងប្រជុំគ្នា តារាបង្ហាញម៉ូដ នាង Vo Hoang Yen បង្ហាញខ្លួនដោយទឹកមុខបែបអ្នកបង្ហាញម៉ូដអឺរ៉ុប ក្នុងសម្លៀកបំពាក់ចម្លែកៗ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ឈុតដើរកំសាន្ដរបស់នាង។ នៅពេលមើលពីខាងមុខ ទស្សនិកជន នឹងឃើញថា អាវដែលនាងពាក់ មានលក្ខណៈជិតគួរសម ប៉ុន្ដែពេលគេមើលពីចំហៀងវិញ គេនឹងឃើញសុដន់ស្ទើរទាំងស្រុងរបស់នាងលេចចេញច្បាស់ដូចថ្ងៃ៕
width=448width=450
ដោយ ៖ សីហាប្រភព ៖ GD