យើងបានដឹងហើយថា នៅលើលោកនេះពិតជាមានស្នេហ៏ស្មោះ។ ដោយឡែក ពិធីរៀបមង្គលការមិនប្រាកដថា ប្រារព្ធនៅកន្លែងសមរម្យរហូតនោះទេ ដូចជាពេលនេះអញ្ជឹងគូស្នេហ៏មួយគូរនេះ ហេតុតែស្រឡាញ់គ្នាស្មោះស្មគ្រ័ ដល់ថ្នាក់រៀបការក្នុងមន្ទីរពេទ្យ។
ពួកគេបានព្រមព្រៀងគ្នារៀបការតាំងពី ១៣ ឆ្នាំមុនម្ល៉េះ តែជាអកុសលមកដល់ពេលនេះពួកគេមិនទាន់បានរៀបការតាមប្រពៃណីទំនៀមទំលាប់អោយបានត្រឹមត្រូវនោះទេ។ បុរសដែលជាស្វាមីបានកំពុងដេកសំរាកព្យាបាលនៅឯមន្ទីរពេទ្យសកលវិទ្យាល័យជាតិ ក៏បានសំរេចចិត្តរៀបការជាមួយនិងភរិយារបស់ដោយសារតែកម្មវិធីមួយរបស់វិទ្យុជាតិសិង្ហបុរី ដែលធ្វើអោយបំណងរបស់ពួកគេបានសំរេចកាលពី ២ សប្តាហ៏មុន។

អ្នកដឹកនាំកម្មវិធីវិទ្យុជាតិមួយរូបដែលមានឈ្មោះ Carine Ang បាននិយាយថា ៖វាគឺជារឿងមួយដ៏រំភើប ដែលអាចធ្វើអោយទស្សនិកស្រក់ទឹកភ្នែកផងដែរ។ រឿងទាំងអស់នេះបានកើតឡើងដំបូងដោយសារស្រ្តីជាភរិយាដែលមានឈ្មោះថា Chua Mui Mui បានផ្ញើសារ ទៅកាន់កម្មវិធីវិទ្យុជាតិមួយនេះ ក្នុងអំឡុងខែមេសា ដែលសារនោះបានសរសេរ និងបញ្ជាក់ថា ជូនពរអោយប្តីរបស់នាងបានជាសះស្បើយពីជម្ងឺ ក៏ដូចជាជូនពរអោយពួកគេបានរៀបការក្នុងពេលឆាប់ៗ។
លោកស្រី Chua មានវ័យ ៣៧ ឆ្នាំរូបនេះក៏បាននិយាយបញ្ជាក់បន្ថែមថា ប្តីរបស់នាងដែលមានឈ្មោះ Tay Guan Yeow មិនអារម្មណ៏មិនសូវសប្បាយចិត្តទាក់ទងទៅនឹងការសំរេចចិត្តក្នុងការរៀបមង្គលការនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្រោយមកបន្ទាប់ពី sms របស់លោកស្រីត្រូវបានប្រកាស និងចាក់ផ្សាយតាមរលកធាតុអាកាស ក៏បានធ្វើអោយទស្សនិកជនមានការទូរស័ព្ទចូលរួមនៅក្នុងកម្មវិធី ដោយធ្វើការជូនពរនូវចំណងស្នេហ៏របស់ពួកគេទាំងពីរនាក់

ខណៈពេលនោះហើយ ក៏បានធ្វើអោយចំណងគូស្នេហ៏មួយគូរនេះ ត្រូវបានប្រជាជនភាគច្រើនដឹងលឺនាភាគខាងកើតប្រទេសសិង្ហបុរី ។ បើតាមស្រ្តីជាភរិយាក៏បានអោយដឹងថា សា្វមីរបស់គាត់បានបរាជ័យក្នុងការវះកាត់ក្រលៀន ដែលជម្ងឹនេះត្រូវបានពួកគេដឹង ក្រោយពីសំរេចចិត្តរៀបការនឹងគ្នា កាលពីជាង ១០ ឆ្នាំមុន។

ដោយចិត្តមានះ ដើម្បីសំរេចគោលបំណង ពួកគេក៏បានធ្វើការរៀបការ នៅក្នុងមន្ទីរពេទ្យនៃសកលវិទ្យាល័យជាតិមួយនេះ ហើយរឿងនេះហើយ ក៏បានធ្វើអោយមានប្រជាជនភាគច្រើនលាន់មាត់ថា លើលោកនេះស្នេហ៏ស្មោះពិតជាមាន៕
ដោយ ៖ មង្គលប្រភព ៖ yourhealth