ប្លែកៗ ៖ យោងតាមប្រភពព័ត៌បរទេស ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មានទារកវ័យ ១៨ ខែម្នាក់ត្រូវបានរកអោយឃើញថា គេមានពុកចង្កា ដូចទៅនឹងមនុស្សពេញវ័យអញ្ជឹងដែរ។
គួរបញ្ជាក់ផងដែរថា ទារកម្នាក់នោះមានឈ្មោះថា Aditya Kumar ដែលមានអាយុទើបតែ ១៨ ខែមកពីតំបន់ជនបទ Bihar ប្រទេសឥណ្ឌា ហើយត្រូវបានរកអោយឃើញថា គេមានជម្ងឺប្លែកម៉្យាង ស្របពេលការវិវត្តន៍នៃរូបរាងរបស់គេ លឿនជាងវ័យ។

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីឪពុកម្តាយរបស់ Aditya Kumar បានបញ្ជាក់អោយដឹងផងដែរថា គេមានសភាពធម្មតាដូចទៅនឹងទារកដទៃៗទៀតដែរនៅពេលដែលបានចាប់កំណើត ក៏ដូចជារយៈពេលមួយឆ្នាំក្រោយមក តែមិនបានប៉ុន្មានផង ទម្ងន់ ក៏ដូចជាការវិវត្តន៍នៃរាងកាយរបស់គេមានការប្រែប្រួលយ៉ាងខ្លាំង ពោលគឺ គេមានពុកចង្កា ដូចទៅនឹងមនុស្សពេញវ័យដូច្នេះដែរ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ leakarea